តេីអ្វីទៅហៅថា ខន្ធ
៥?
ក្នុងពេលនេះខ្ញុំបាទនឹងឆ្លៀតឳកាសដេី្បម្បី
អធិបាយឲ្យបានលំអិតអំពីអ្វីទៅដែលហៅថាខន្ធ៥ ក្នុងការអប់រំរបស់ព្រះពុទ្ធសាសនា តេីខន្ធនិមួួយៗ
គឺជាអ្វី ហេីយមានមុខងាររបស់ខ្លួនយ៉ាងណា ដែរ?ក្នុងចំណោមសាសនាធំជាច្រើននៅលើពិភពលោក
មានតែព្រះពុទ្ធសាសនាមួយគត់ ដែល អប់រំមនុស្សឲ្យជឿលេីខ្លួនឯង ឲ្យពឹងលេីខ្លួបឯង ឲ្យចេះដោះទុក្ខឬរលត់ទុក្ខដោយខ្លួនឯង
ហេីយ ជួយអ្នកដទៃឲ្យចេះរលត់ទុក្ខគេផងដែរ។ ដោយ
ប្រតិបត្តិតាមការអប់រំឬធម៌របស់ព្រះគង្គ ពី ព្រោះ ព្រះអង្គមេីលឃេីញថា មនុស្សមានសក្តានុពល
ខ្ពស់បំផុត អាចធ្វេីអ្វីបានសម្រេចទាំងអស់ បាន ដោយខ្លួនឯងព្រោះមនុស្សមានចិត្តសម្រាប់គិត
ដោយមិនចាំបាច់ពឹងលេីព្រះអាទិទេព ដែល មនុស្សយេីងមេីលមិនឃេីញ ស្ដាប់មិនឮសំលេង ហេីយគ្រាន់តែជាការនឹកឃេីញក្នុងអា
រម្មណ៍ ប៉ុណ្តោះ។
ព្រះពុទ្ធជាអរិយៈបុគ្គលតែមួយព្រះអង្គគត់ដែលបានបំពេញនូវបារមីទាំង១០
តាំងពីជាតិមុន រហូតដល់ជាតិនេះ ដែលគ្មានអ្នកណាម្នាក់អាចធ្វេីបានដូចព្រះអង្គឡេីយ ព្រះអង្គមានធម៌មេត្តា
លេីសមនុស្សទាំងអស់នៅក្នុងលោក ហា៊នលះបង់ជិវិតរបស់ព្រះអង្គដេីម្បីសេចក្តីសុខនិងសេច ក្តីចម្រេីនសំរាប់មនុស្សទាំងអស់។
ព្រះពុទ្ធជាអរិយៈបុគ្គលតែមួយព្រះអង្គគត់ដែលប្រាស់ដឹងដោយខ្លួនឯងនូវច្បាប់ធម្មជាតិហៅថាធម៌ដែលជាផ្លូវតែមួយគត់សម្រាប់ជួយចម្លងសត្វលោកឲ្យផុតពីវាលវដ្ដសង្សារឬទុក្ខបាន។
តេីខន្ធ៥ គឺជា
ក្នុងការបដិបត្ដិសមាធិនិងវិបស្សនា
ការមេីលឃេីញធម៌ទាំងឡាយនៅក្នុងខន្ធ៥នោះមានសារះ សំខាន់ណាស់ ពីព្រោះវាឆ្លុះបញ្ចាំងនូវភាពមិនទៀងទាំងឡាយដែលបដិសន្ធិនៅក្នុងអារម្មណ៍
យេីង ហេីយយេីងគួរតែចងចាំធម៌នេះឲ្យបារត់មាត់ដេីម្បីពិនិតពិចារណានូវអង្គនិមួយៗ ក្នុងរាង
កាយរបស់យេីង ពីព្រោះវានឹងបញ្ជាក់ឲ្យយេីងដឹងច្បាស់ថាខន្ធ៥ ជាធម្មជាតិដែលមិនទៀង ហេីយការកាន់ភ្ជាប់នូវខន្ធ៥វានឹងធ្វេីឲ្យយេីងមានទុក្ខ។
បណ្តាលោកគ្រូនិងអាចារ្យទាំងឡាយ ដែលបង្ហាត់ព្រះអភិធម្ម និង វិបស្សនាបានឲ្យនិយមន័យខន្ធ៥ថាជា ៉គំនរទុក្ខ ៉។
ការពិនិតពិចារណាខន្ធមានដូចខាងក្រោបនេះ៖
រូបំ អនិច្ចំ
រូបមិនទៀង
វេទនា អនិច្ចា វេទនាមិនទៀង
សញ្ញា អនិច្ចា សញ្ញាមិនទៀង
សង្ខារា អនិច្ចា សង្ខារមិនទៀង
វិញាណំ អនិច្ចំ វិញាណមិនទៀង
រូបំ អនត្តា រូបមិនមែនខ្លួនប្រាណ
វេទនា អនត្តា វេទនាមិនមែនខ្លួនប្រាណ
សញ្ញា អនត្តា សញ្ញាមិនមែនខ្លួនប្រាណ
សង្ខារា អនត្តា សង្ខារមិនមែនខ្លួនប្រាណ
វិញាណំ អនត្តា វិញាណមិនមែនខ្លួនប្រាណ
សព្វេ សង្ខារា
អនិច្ចា សង្ខារធម៌ទាំងអស់ជារបស់មិនទៀង រមែងកើតឡើងហើយរលត់ បាត់បង់ទៅវិញជាធម្មតា
សព្វេ ធម្មា
អនត្តាតិ ធម៌ទាំងអស់មិនមែនខ្លួនប្រាណ
ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា
ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ៖
1
រូបក្ខន្ធ
(the corporeality group) ក្រុមរូប
គឺគ្រឿងក្រៅនិងក្នុងរបស់ខ្លួនប្រាណ រាប់ទាំងប្រដាប់វិញ្ញាណផង ។
ក្រុមរូបនេះ ឬ
ហៅថារូបធម៌
មាន ២៨
គឺ មហាភូតរូប
៤ និងឧបាទាយរូប
២៤ ។
រូបទាំង ២៨
នេះមានលក្ខណៈផ្សេងៗគ្នា ខ្លះរឹង
រាវ ក្តៅត្រជាក់
ល្ហើយ, ខ្លះមើលឃើញ
ខ្លះមើលមិនឃើញ តែបើពោលតាមលក្ខណៈរួមវិញ
មានតែមួយ គឺជាធម្មជាតិកើតឡើង
ហើយរលត់សានសូន្យទៅវិញ ដូចគ្នាគ្រប់រូបទាំងអស់
។
2
វេទនាខន្ធ
(the feeling group) ក្រុមវេទនា
ការសោយអារម្មណ៍ដោយចិត្ត ៥
យ៉ាងគឺ សុខវេទនា១
ទុក្ខវេទនា១ សោមនស្សវេទនា១
ទោមនស្សវេទនា១ និងអទុក្ខអសុខវេទនា១
។
3
សញ្ញាខន្ធ
(the perception group) ក្រុមសញ្ញា
ការចាំឬស្គាល់នូវអារម្មណ៍ ថាជាអ្វី
ដូចជាសម្លេងជួង ដើម
ឈើជាដើម បានដល់សញ្ញាដែលកើត
ជាមួយចិត្ត៨៩ដួង ។
4
សង្ខារក្ខន្ធ
(the mental-formation group) ក្រុមសង្ខារ កិរិយារបស់ចិត្ត
ដូចជាការគិត ការចង់
ការយល់ឃើញ ការ
សម្រេចចិត្ត ដែលធ្វើប្រតិកម្ម
បន្ទាប់ពីបានទទួលអារម្មណ៍ណាមួយ ជាក្រុមតាក់តែងនូវអារម្មណ៍ បានដល់ចេតសិក
៥០ គឺចេតសិកទាំងអស់
៥២ ដកវេទនា១
និង សញ្ញា១ចេញ
។
5
វិញ្ញាណក្ខន្ធ
(the consciousness group) ក្រុមវិញ្ញាណ
ការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត
៨៩ ដួង
។
1
តាមគម្ពីរនិកាយ:
អ្វីដែលឲ្យគេដឹងអារម្មណ៍ ។
2
តាមគម្ពីរព្រះអភិធម្ម:
ការដឹងតៗគ្នាជាខ្សែយ៉ាងរហ័ស
3
តាមប្រភពមហាយានខ្លះ:
ជាជើងទ្រនៃអ្វីៗដែលមាន ។
វេទនា សញ្ញា
សង្ខារ និងវិញ្ញាណ
ជាខន្ធរបស់ចិត្ត ហៅថានាមធម៌
។ ក្នុងគម្ពីរបិដក
និងគម្ពីរអាគម Āgama
សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ
ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង
និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នា
រវាងបញ្ចក្ខន្ធទេ ។
យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ
ក៏គេអាចទាញយក ការជាប់ទាក់ទងគ្នាដោយបច្ច័យ
រវាងបញ្ចក្ខន្ធដែរ ។
រូប ឬរូបក្ខន្ធ
ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា
បានដល់ រូប២៨ តាមព្រះអភិធម្ម
។ រូបម្យ៉ាងទៀត
គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ
ដូចជាដើមឈើ (ដោយភ្នែក)
សម្លេង (ដោយត្រចៀក)
ខ្លិន (ដោយច្រមុះ)
រសជាតិ (ដោយអណ្តាត)
ផោដ្ឋព្វ (ដោយកាយ)
។ រូប
សម្លេង ខ្លិន
រស និងផោដ្ឋព្វ
ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ)
។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ
មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ
ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ
(នៃអារម្មណ៍) ។
ខន្ធ ៣
ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ
។ វេទនា
សញ្ញា សង្ខារ
វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា
អរូបក្ខន្ធ ។
ដូច្នេះបញ្ចក្ខន្ធចែកជា ២
ផ្នែកគឺ នាម(អរូបក្ខន្ធ ៤)
និងរូប(រូបក្ខន្ធ
១)។
នាមនិងរូបអាស្រ័យគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន
។
Comments