ទុក្ខ ១៣ ប្រការ គឺ៖
១) ជាតិទុក្ខ- ទុក្ខព្រោះកំណើត
២) ជរាទុក្ខ- ទុក្ខព្រោះចាស់ជរា
៣) ព្យាធិទុក្ខ- ទុក្ខព្រោះជម្ងឺ
៤) មរណៈទុក្ខ- ទុក្ខព្រោះសេចក្តីស្លាប់
៥) សោកទុក្ខ- ទុក្ខព្រោះការសោកស្តាយក្រៀមក្រំ
៦) បរិទេវទុក្ខ- ទុក្ខព្រោះការយំខ្សឹកខ្សួល អាឡោះអាល័យ
៧) ទុក្ខទុក្ខ- ទុក្ខព្រះសេចទុក្ខ គ្រោះថ្នាក់ ឈឺចាប់ (ទុក្ខលេីទុក្ខ)
៨) ទោមនស្សទុក្ខ- ទុក្ខព្រោះសេចក្តអាក់អន់ចិត្ត ឬតូចចិត្ត
៩)ឧបាយាសទុក្ខ- ទុក្ខពោះការចង្អៀតចង្អល់ឬការតានតឹងចិត្ត
១០)អប្បិយេហិ សម្បយោគទុក្ខ- ទុក្ខព្រោះជួបអ្វីដែល មិនពេញចិត្ត ឬមិនត្រូវចិត្ត
១១)បិយេហិ វិប្បយោគទុក្ខ- ទុក្ខព្រោះព្រាត់ប្រាស់ ពីអ្វីដែល ស្រឡាញ់ពេញចិត្ត
១២)យម្បិច្ឆំនលភតិ តម្បិ ទុក្ខ- ទុក្ខព្រោះចង់បានអ្វីមិនបានដូចប្រាថ្នា
១៣) សង្ខិតេន បញ្ចុប្បាទានក្ខន្ធ ទុក្ខ- និយាយដោយខ្លីឧបាទានខន្ធទាំង៥ គឺទុក្ខ
Comments