Skip to main content

ភាពខុសគ្នារវាង ហីនយាន និង មហាយាន


ភាពខុសគ្នារវាង ហីនយាន និង មហាយាន

ភាពខុសគ្នាគឺ


1. ពាក្យថា ហីនយាន និង ថេរវាទ សំដៅលើព្រះសង្ឃមួយក្រុមដែលប្រកាន់ខ្ជាប់នូវពាក្យប្រៀនប្រដៅរបស់ព្រះសង្ឃចាស់ទុំឬព្រះសង្ឃអាវុសោ (ថេរ) ដែលបានឃើញព្រះពុទ្ធនិងបានស្តាប់ពាក្យប្រៀនប្រដោរបស់ព្រះអង្គផ្ទាល់ ហេីយបានប្រៀនប្រដៅអ្នកដទៃដោយខ្លួនឯងបន្តរៀងមកដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់។ ពោលគឺប្រកាន់ខ្ជាប់នូវខ្លឹមធម៌ដែលមានក្នុងព្រះត្រៃបិដកតែប៉ុណ្ណោះ ដោយព្រះសង្ឃដែលរស់នៅក្នុងប្រទេសស្រីលង្កា ភូមា ថៃ លាវ កម្ពុជា ឬប្រទេសណាមួយដែលបច្ចុប្បន្នប្រកាន់ខ្ជាប់នូវព្រះត្រៃបិដក ក៏ត្រូវបានចាត់ទុកជាក្រុមថេរវាទនោះដែរ។ ពាក្យថា ថេរវាទ មានន័យថា ការបង្រៀន និងទស្សនៈរបស់ព្រះសង្ឃចាស់ទុំឬព្រះសង្ឃអាវុសោដែលបានទទួលការប្រៀនប្រដៅផ្ទាល់ពី ព្រះពុទ្ធ។


2. មហាយាន គឺជាក្រុមព្រះសង្ឃដែលចូលចិត្តកែសម្រួលការអប់រំ និងការប្រតិបត្តិឳ្យស្របទៅតាមភូមិសាស្ត្រ និងវប្បធម៌នៃមូលដ្ឋានដែលខ្លួនរស់នៅ។ ដូច្នេះហើយ ទើបបង្កើតគម្ពីរស្ទើរតែរាប់មិនអស់ បកស្រាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយបែងចែកក្រុមព្រះសង្ឃទៅជានិកាយផ្សេងៗជាច្រើនផងដែរ។ ភាគច្រើនគឺព្រះសង្ឃនៅទីបេ ចិន ជប៉ុន និងប្រទេសណាដែលគំនិត និងការអនុវត្តមានបែបតាមមហាយានពេញនិយម។


3. ភាពខុសគ្នានៅក្នុងលក្ខខណ្ឌនៃការបង្រៀនគឺ


- ហីនយាន (ថេរវាទ) មានន័យថា យានតូច។ មូលហេតុដែលយាននេះជាយានតូច ព្រោះផ្ដោតលើការប្រៀនប្រដៅបុគ្គលម្នាក់ៗ ឱ្យប្រព្រឹត្តល្អ ឱ្យក្លាយជាអ្នកមានចំណេះដឹង ជាអ្នកសម្រេចធម៌ ដែលកាត់ផ្ដាច់នូវកិលេសជាមុនសិន មុននឹងប្រៀនប្រដៅអ្នកដទៃ ឬនឹងមិនប្រៀនប្រដៅអ្នកណាម្នាក់ដូចព្រះចច្ចេកពុទ្ធ សម្រេចធម៌ប៉ុន្តែមិនអប់រំអ្នកណា ឥតមានប្រាថ្នាចង់អប់រំអ្នកណាម្នាក់។ ដូច្នេះហើយបានគេដាក់ឈ្មោះថាហិនយាន គឺជាយានជំនិះដែលអាចអង្គុយបានតែអ្នកដំណើរម្នាក់​​ ដែលទិញសំបុត្រជាឯកជនប៉ុណ្ណោះ។ 


- មហាយាន មានន័យថា យានធំ វាជាកប៉ាល់ធំមួយ អាចដឹកមនុស្សបានច្រេីននាក់ទៅកាន់ត្រេីយបានពាក្យថា មហា មានន័យថា ធំ, យាន មានន័យថា យានជំនិះ។ យានតាមន័យពិតមានន័យថា ញាណ បញ្ញាញាណ។  ពុទ្ធញាណ ពុទ្ធភូមិ មានន័យដូចគ្នាគឺ ចំណេះដឹងភូមិធម៌របស់ព្រះពុទ្ធ។និយាយងាយៗ ព្រះសង្ឃមហាយាន មានបំណងចង់បង្រៀនអ្នកដទៃរឿយៗ ចង់ជួយមនុស្សច្រើនឲ្យសម្រេចធម៌ដោយ​​មិនចំបាច់បណ្តោយខ្លួនឲ្យសម្រេច​​ធម៌ ឳ្យផ្តាច់អស់កិលេស ឳ្យចូលដល់ព្រះនិព្វាន ឳ្យក្លាយជាអរហន្ត ហើយមិនឳ្យកើតទៀតឡើយ។  ពួកគេចង់បន្តកេីតជាថ្មី ហេីយជួយមនុស្សឳ្យបានច្រេីន ដែលហៅថាពោធិសត្វ។  ពាក្យថាសត្វ សត្តមានន័យថា ជាប់ជំពាក់មិនទៅណា អ្នកជាប់ជំពាក់ក្នុងបំណង។ ក្នុងន័យនេះ ពួកគេជាប់ជំពាក់ក្នុងការកេីតជាព្រះពុទ្ធ។ ពោលគឺនៅថ្ងៃអនាគត ពួកគេទាំងនេះនឹងក្លាយជាព្រះពុទ្ធ ព្រោះក្នុងការប្រាថ្នារបស់ពួកគេចង់ត្រាស់ក្នុងពុទ្ធភូមិ មិនមែនត្រឹមតែជាព្រះអរហន្តធម្មតាបែបថេរវាទឬហិនយាននោះទេ។ ហេតុនេះហើយបានជាគេហៅថា មហាយាន កប៉ាល់ធំៗ រថយន្ត យន្តហោះ។ល។

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...