Skip to main content

យកឈ្នះអ្នកខឹងគឺមិនខឹង - ស្អប់មាន៣យា៉ង!



យកឈ្នះអ្នកខឹងគឺមិនខឹង, ធ្វេីបានទេ?។ ហេតុដែលធ្វេីឲ្យអ្នកដទៃស្អប់ យេីងមានបីយា៉ង៖

ទី១. ស្អប់(ជេរ)ព្រោះចរិតរបស់យេីង៖​ គេជេរឬស្អប់ យេីងមិនមែនមកពី ចរិតរបស់គេទេ; វាមក ពីចរិតរបស់យេីងដែលធ្វេីឲ្្យគេមិនចូលចិត្តយេីង; យេីងត្រូវកែចរិតយេីងភ្លាម។

ទី២. ស្អប់(ជេរ)ព្រោះច្រណែននិងយេីង៖ ការស្អប់ព្រោះច្រណែនជាអវិជ្ជា(មោហៈ)ដែលនាំឲ្យ មនុស្សកេីតទុក្ខរហូតអស់មួយជិវិត បេីសិនជាពួកគេមិនចេះជម្រះអារម្មណ៍របស់គេឲ្យស្អាត។ មនុស្ស ដែលស្អប់អ្នកដទៃពីព្រោះតែច្រណែននិងគេនោះ ជាមនុស្សចិត្តអាក្រក់, គឺជាមនុស្សដែលមានអកុសលចិត្តជាផលឬបច្ច័យកសាងទុកពីជាតិមុន; ជាមនុស្សដែលមិនធ្លាប់ធ្វេីអំពេីល្អឬបុណ្យពីជាតិមុន ហេីយនិងជាតិនេះ។

បេីយេីងរស់នៅជិតមនុស្សប្រភេទនេះ យេីងត្រូវធ្វេីគំរូឬតួយា៉ងដ៏ល្អសម្រាប់ខ្លួនយេីង និងគ្រូសារ របស់យេីង ដេីម្បីឲ្យអ្នកដទៃធ្វេីឬដេីរតាម។ យេីងត្រូវកាន់ភ្ជាប់នូវធម៌ទាំង៣ប្រការនេះ៖ទី១.ខន្តី គឺមានចិត្ត អំណត់អត់ឱន, សេចក្ដីអត់ធន់, អត់ទ្រាំនូវកំហឹងនិងសេចក្ដីទុក្ខកង្វល់ជាដើម; ទី២ មេត្តាធម៌ គឺមានចិត្ត មេត្រីភាព, សេចក្ដីរាប់រក , សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឲ្យ អ្នកដទៃបាន សេចក្ដី សុខ ចម្រើនដូចយេីងដែរ; ទី៣. ករុណាគឺ សេចក្តីអាណិត អាសូរ ដល់ពួកគេដែលកំពុងតែធ្លាក់នៅក្នុងភាពអវិជ្ជាដ៏ងងឹតនេះ។


ទី៣. ស្អប់(ជេរ) ព្រោះជម្ងឺឺ កេីតមកមិនគ្រប់លក្ខណឬរោគផ្លូវចិត្តដូចជាការផឹកគ្រឿងស្រវឹងជាដេីម ភាគច្រេីន យេីងហៅថារោគឆ្កួត; ត្រូវចៀសចេញ ឲ្យឆ្ងាយ។ បេីយេីងជេរតប យេីងនឹងក្លាយទៅជាមនុស្សដែលមានរោគខាងផ្លូវចិត្តដូចគ្នាដែរ។

Comments