Skip to main content

តេីយេីងបួសធ្វេីអ្វី?


ចំណុចសំខាន់ៗ ៣ ដែលពុទ្ធសាសនិកជនត្រូវដឹង ដេីម្បីជាជំនួយសម្រាប់ការចេញផុតពីអវិជ្ជានោះបាន៖

ភិក្ខុ

( បា. ; សំ. ភក្សុ ) សមណ​អ្នក​សូម​, សមណៈ​អ្នក​ខ្លាច​ភ័យ​ក្នុង​វដ្ដសង្សារ​, អ្នកខ្លាច​បាប​ជា​និច្ច​, អ្នក​មាន​ព្យាយាម​​ដុត​បំផ្លាញ​​អំពើ​អាក្រក់​។

ទី១. តេីយេីងបួសធ្វេីអ្វីឬតេីអ្នកបួសជាអ្នកណា? យេីងបួសដេីម្បីព្យាយាមដុតជម្រះឲ្យអស់កិលេស; អ្នកបួសជាអ្នកកាន់សីលឬជាបុគ្គលដែលបរិសុទ្ធ។
ទី២. តេីខ្លឹមនៃការអប់រំរបស់ព្រះពុទ្ធសាសនាគឺអ្វី ឬនៅកន្លែងណា? ខ្លឹមនៃការអប់រំរបស់ព្រះពុទ្ធសាសនា គឺអរិយសច្ចធម៌ទាំង៤ ដែលជាធម៌រលត់ទុក្ខ សំដៅលេីការប្រតិបត្តិតែមួយគត់។ 
ទី៣. តេីគោលបំណង របស់ព្រះសម្មាសម្ពុទ្ធគឺអ្វី ឬតេីព្រះអង្គចង់ឲ្យយេីងធ្វេីអ្វី?ព្រះសម្មាសម្ពុទ្ធលះ បង់អ្វីៗ ទាំងអស់; ព្រះអង្គហា៊នលះបង់ព្រះមហេសី បុត្រា ព្រះបីតា ព្រះមាតានិងទ្រព្យសម្បត្តិដេីម្បីស្វែងរក ធម៌ត្រាស់ដឹងសម្រាប់ប្រស់មនុស្សលោកឲ្យផុតពីវាលវដ្តសង្សារពីព្រោះតែព្រះអង្គមានមេត្តាធម៌ដល់មនុស្សទាំងអស់។ គោលបំណងរបស់ព្រះអង្គគឺចង់ឲ្យពុទ្ធបរិស័ទរបស់ព្រះអង្គ សម្រេចព្រះនិព្វាន។ ព្រះពុទ្ធសាសនាមិនមែន អប់រំទ្រឹស្តី តែអប់រំការបដិបត្តិដេីម្បីចម្រេីនបញ្ញាឆ្ពោះទៅរកការសម្រេចព្រះនិព្វាន។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ...