Skip to main content

ការពិចារណាអារម្មណ៍

Bouawat Sithi

ពេលយេីងបដិបត្តិសមាធិឬវិបស្សនា យេីងត្រូវពិចារណា នូវអារម្មណ៍និមួយៗ ថាតេីវាជាអារម្មណ៍អ្វី ៖អារម្មណ៍ខឹង ស្អប់ ច្រណែន ចង់បាន ស្រឡាញ់ ឃ្លាន ប្រចាន់ សប្បាយចិត្ត កេីតទុក្ខ ទន់ឬរឹង។ល។ តេីអារម្មណ៍ទាំងនោះ វាមកតាមផ្លូវណា តាម ភ្នែក ត្រចៀក, ច្រមុះ, អណ្តាត, កាយ (ចិត្ត) ហេីយយេីងត្រូវលះវាចោលឲ្យអស់ មិនថាអារម្មណ៍៍នោះល្អឬអាក្រក់; វាអាក្រក់ទាំងអស់ ពីព្រោះវាជាកិលេស ដែលតោងជាប់និងចិត្តយេីងជានិច្ខ។ បញ្ញាយេីងនឹងកេីតឡេីងក្នុងខណៈដែលយេីងឃេីញច្បាស់ថាអ្វី(ធម៌))ទាំងអស់ មិនទៀង ប្រែប្រួលគ្រប់ពេលវេលា ហេីយយេីងពំុគួរតោងជាប់នូវធម៌ទាំងនោះឡេីយ។ សេចក្តីសុខរបស់យេីងនឹងកេីតឡេីងនៅពេលចិត្តយេីងលែងតោងជាប់និងធម៌ទាំងអស់នោះ។ យេីងនឹងក្លាយទៅជាមនុស្សម្នាក់គត់ដែលមានសេរីភាពយា៉ងបរិបូរ ពីព្រោះយេីងឈប់ទូលទម្ងន់ទាំងនោះនៅលេីក្បាលយេីងទៀតឡេីយ; នេះហេីយហៅថាព្រះនិព្វាន។

គ្រឹះនៃទុក្ខ ហៅថាអាយតនៈ ទាំង៦ មានខាងក្រៅហេីយនិងខាងក្នុង

ភ្នែក
យេីងមេីលឃេីញនិងភ្នែក យេីងដឹងថាស្អាតឬអាក្រក់។ បេីវាស្អាត វាតោងយេីងជាប់និងអារម្មណ៍ វាធ្វេីឲ្យយេីងចង់បាន; បេីមិនបានវាវិញ វានឹងធ្វេីឲ្យយេីងកេីតទុក្ខ។ បេីវាអាក្រក់ វាក៏តោងយេីងជាប់និងអារម្មណ៍ដែរ; យេីងចង់ឲ្យវាទៅបាត់ បេីវាមិនទៅវិញ វានឹងធ្វេីឲ្យយេីងកេីតទុក្ខដែរ។ ត្រចៀក, ច្រមុះ, អណ្តាត, កាយ (ចិត្ត) ក៏មានព្រឹត្តិកម្មដូចគ្នាដែរ។

ត្រចៀក
យេីងស្ដាប់ឮ ថាពីរោះឬមិនពីរោះ។ បេីសម្លេងនោះពីរោះឬមានអ្នកណានិយាយសរសេីរយេីង វាតោងជាប់និងអារម្មណ៍យេីង ពីព្រោះយេីងចូលចិត្តវា; យេីងចង់ឲ្យគេនិយាយល្អអំពីយេីងឬសរសេីរយេីងមិនឈប់ បេីគេឈប់និយាយល្អអំពីយេីងឬឈប់សរសេីរយេីង យេីងនឹងកេីតទុក្ខ ពីព្រោះវាតោងជាប់និងអារម្មណ៍យេីង។ បេីសម្លេងនោះមិនពីរោះឬមានអ្នកណានិយាយអាក្រក់អំពីយេីង វាតោងជាប់និងអារម្មណ៍របស់យេីង ពីព្រោះយេីងមិនចង់ឮវា, បេីយេីងនៅតែឮវាទៀត វាក៏ធ្វេីឲ្យយេីងកេីតទុក្ខដែរ។ អ្វីដែលមានភាពផ្ទុយគ្នាពីរ គឺវាធ្វេីឲ្យយេីងកេីតទុក្ខទាំងអស់។
ច្រមុះ
ច្រមុះធ្វេីឲ្យយេីងដឹងក្លិនក្រអូបឬល្អុយ; ក្លិនណាក្រអូប វាធ្វេីឲ្យយេីងចូលចិត្ត;  ក្លិនណាមិនក្រអូប វាធ្វេីឲ្យយេីងមិនចូលចិត្ត។ ក្លិនទាំងពិរគឺជាកិលេស ពីព្រោះវាតោងជាប់និងអារម្មណ៍យេីង។
អណ្ដាត
អណ្ដាតធ្វេីឲ្យយេីងដឹងរសជាតិ ឆ្ងាញ់ឬមិនឆ្ងាញ់, ផ្អែមឬល្វីង; បេីរសជាតិនោះឆ្ងាញ់ វាធ្វេីឲ្យយេីងចូលចិត្ត, បេីរសជាតិនោះមិនឆ្ងាញ់ វាធ្វេីឲ្យយេីងមិនចូលចិត្ត។ ឆ្ងាញ់ឬមិនឆ្ងាញ់, ផ្អែមឬល្វីង ជាកិលេសទាំងអស់ពីព្រោះវាតោងជាប់និងអារម្មណ៍យេីង។
កាយ
ការប៉ះទង្គិចរាងកាយធ្វេីឲ្យយេីងដឹងថារឹងឬទន់, ស្រួលឬមិនស្រួល ហេីយវាជាកិលេសទាំងអស់ពីព្រោះវាតោងជាប់និងអារម្មណ៍យេីង។ 
ចិត្ត
ចិត្តធ្វេី ឲ្យយេីងដឹងអារម្មណ៍ថាសោមនស្សទោមនស្ស​, ស្អប់ឬស្រឡាញ់, ច្រណែន, ប្រចាន់ ។ល។ ទាំងនេះជាកិលេស ទាំងអស់ពីព្រោះវាតោងជាប់និងអារម្មណ៍យេីង។
សេចក្តីសុខពិតប្រាកដគឺការមិនតោងអារម្មណ៍ទាំងអស់។

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...