ព្រះពុទ្ធបានសម្រេចព្រះនិព្វានក៏ដោយសារការផ្សាយមេត្តាធម៌នេះដែរ។ ការផ្យាយមេត្តាធម៌មានច្រេីនយា៉ង, យេីងចង់ផ្យាយមេត្តាធម៌ដល់សត្វលោកទាំងអស់ដែលមានជីវិត មិនថាមិត្តឬសត្រូវ, សត្វតូចឬធំ, មានជេីងឬអត់ជេីង, ចេះហេីរឬដេីរលេីដី យេីងផ្សាយឲ្យទាំងអស់ដោយឥតលម្អៀង។ ការផ្សាយមួយទៀតគឺយេីងផ្សាយដល់អ្នកដែលយេីងចូលចិត្ត រាប់អាន, ពេលអង្គុយសមាធិ តាំងចិត្តឲ្យស៊ប់នឹកដល់ឈ្មោះគេ នៅពេលយេីងដកដង្ហេីមចេញចូល; អង្គុយភាវនាតាំងចិត្តឲ្យនៅជាប់និងឈ្មោះគេ; ឲ្យឈ្មោះគេនៅជាប់និងចិត្តយេីង។
អហេតុក ( សំ. បា. អហេតុក ឬ សំ. អហៃតុក ) ដែលមិនប្រកបដោយហេតុឬដែលមិនមានហេតុមិនមានបច្ច័យ : កំណើតអហេតុកៈ កំណើតសត្វដែលមិនប្រកបដោយកុសលហេតុ ( ហៅ អហេតុកៈកំណើត ក៏បាន ) ។ អហេតុកចិត្ត ចិត្តជាអហេតុក: គឺចិត្តដែលពេញដោយលោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។ អហេតុកទិដ្ឋិ ឬ -មិច្ឆាទិដ្ឋិ ការយល់ឃើញខុសថាសត្វលោកនិងអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែឥតមានហេតុឥតមានបច្ច័យតាក់តែងឡើយ ( ជាទិដ្ឋិរបស់និគ្រន្ថតិរិ្ថយពួកខ្លះ ) ។ អហេតុកប្បដិសន្ធិ ឬ -ប្រតិសន្ធិ ការចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ អហេតុកសត្ត ឬ -សត្វ សត្វដែលចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...

Comments