Skip to main content

ទុក្ខធ្វេីឲ្យមនុស្សផ្លាស់ប្តូរ!!


កន្លែងណាមានការផ្លាស់ប្តូរច្រេីន កន្លែងនោះមានទុក្ខច្រេីន?
តែទុក្ខនេះអាចធ្វេីឲ្យមនុស្សចេះរេីបម្រាស់ចេញពីទ្រុងនៃអវិជ្ជា ដែលធ្វេីឲ្យយេីងខ្វះសេរីភាពក្នុងការគិតនោះដែរ។
ព្រះអភិធម្មអប់រំអំពីចិត្តច្រេីនជាងគេបំផុត ក្នុងចំណោមគម្ពីរទាំង៣នៃព្រះត្រៃបីដក, គឺអប់រំសភាវៈរបស់ចិត្ត ហេីយនិងលក្ខណរបស់ចិត្ត។ ចិត្តបញ្ជាមនុស្សឲ្យធ្វេីគ្រប់យា៉ង; វាទទួលអរម្មណ៍តាមទ្វារអារម្មណ៍ទាំង៦ ហៅ អាយតន; មានទាំងខាងក្រៅហេីយនិងខាងក្នុង។
ភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, មនោ ហៅថាអាយតនៈ ខាងក្នុង ( ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ )។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ហៅថាអាយតនៈខាងក្រៅ( ហៅឲ្យពេញ ជារូបាយតនៈ, សទ្ទាយតនៈ , គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មាយតនៈ)។ អារយតនៈទាំង៦ខាងក្រៅហេីយនិង៦ខាងក្នុងនេះជាភូមិលំនៅនៃទុក្ខរបស់មនុស្ស។
ចិត្តរបស់មនុស្សជាអ្នកទទួលអារម្មណ៍ទាំងអស់ ដែលបរិភោគតាម ទ្វារអារម្មណ៍ ទាំង៦នេះ; វាបញ្ជា មនុស្សមិនឲ្យនៅស្ងៀម; និយាយចំៗ គឺវាបញ្ជាមនុស្សមិនឲ្យបានសុខ។ យេីងអង្គុយមិនឈប់ក៏ស្លាប់, ដេីរមិនឈប់ក៏ស្លប់, ដេកមិនឈប់ក៏ស្លាប់, ឈរមិនឈប់ក៏ស្លាប់; យេីងត្រូវតែផ្លាស់ប្តូរឥរិយាបទជាប់ដេីម្បីឲ្យមានជីវិតរស់។ យេីង អង្គុយកន្លែងនោះ ថាមិនស្រួល, ទៅរកកៅអីពូកមកដាក់អង្គុយ; អង្គុយក្នុងបន្ទប់នេះថាក្តៅ, ទៅរក ម៉ាសីុនត្រជាក់មកដាក់។ អង្គុយយូរៗ ចង់ដេីរ; ដេីរយូរៗ ថាមិនស្រួល, ចង់ជិះឡាន។ អារម្មណ៍ ធ្វេីឲ្យយេីងផ្លាស់ប្តូរមិនឈប់; វេទនា (ខន្ធ) ធ្វេីឲ្យយេីងផ្លាស់ប្តូរមិនឈប់; ទុក្ខធ្វេីឲ្យយេីងផ្លាស់ ប្តូរមិនឈប់។ 
វាមិនខុសពីការផ្លាស់ប្តូរសង្គមនោះដែរ; យេីងនៅក្នុងរបបសក្តិភូមិ ថាមិនស្មេីភាពគ្នា ចង់ដូរទៅ របបសង្គមនិយម; បានរបបសង្គមនិយមហេីយ ចង់ដូរទៅរបបសាធារណៈរដ្ឋ; បានរបបសាធារ ណៈរដ្ឋ ថាពុករលួយ ចង់ដូរទៅកុម្មុយនិស្ត, តែមនុស្សយេីងផ្លាស់ប្តូរដោយអវិជ្ជា។ បេីយេីងយក របបទាំងនោះមកថ្លឹងគ្នា វានឹងមានទម្ងន់ស្មេីគ្នា; វាគ្រាន់ជាពាក្យដែលមនុស្ស សន្មតប៉ុណ្ណោះ។
ហេតុអ្វីបានជាយេីងមិនដូរក្នុងឥរិយាបថនិមួយៗ របស់យេីង; បេីយេីងមិនដូរឥរិយាបថរបស់ យេីងទេ, អង្គុយ, ឈរ, ដេីរ, ដេក នៅកន្លែងណាក៏យេីងនៅតែមានទុក្ខដដែល។ បេីយេីងម្នាក់ៗ មិនដូរចរិតយេីងទេ ផ្លាស់ពីរបបណាទៅរបបណា ក៏វានឹងនៅតែដដែល។ ការគិតមានកម្លាំងយា៉ងមហិមា វាធ្វេីឲ្យខ្ញុំគិតដេីម្បីសរសេរអ្វីមួយដល់អ្នកអាន ហេីយពេលគេអានរួចហេីយធ្វេីគេចេះគិត ហេីយបញ្ញាវានៅត្រង់ហ្នឹង។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...