ការឲ្យទាននេះត្រូវប្រេីបញ្ញាទេីបបានបុណ្យ; ការឲ្យទានធ្វេីឲ្យយេីងសប្បាយចិត្តឬមានសេចក្តីសុខ; ការឲ្យទានគឺចេញពីចិត្តបរិសុទ្ធរបស់យេីង ព្រោះអ្វីដែល យេីងឲ្យ វាជួយរំលែកទុក្ខអ្នកដទៃ; យេីងឲ្យមនុស្សដែលត្រូវការរបស់យេីង។
អ្វីដែលយេីងឲ្យចេញផុតពីដៃយេីងរួចហេីយ; យេីងឥតចង់បានវាត្រឡប់មកវិញឡេីយ។ គេចង់អរគុណយេីងក៏បាន ឬមិនចង់អរគុណយេីងក៏បាន; គេចង់យកវត្ថុនោះទៅឲ្យអ្នកណាទៀតក៏បានដែរ ពីព្រោះវាជាកម្មសិទ្ធិរបស់គេរួចទៅហេីយ; យេីងឲ្យគេ មិនមែនឲ្យគេខ្ចី។
ការឲ្យទានមិនមែនការដោះដូរ គឺយេីងឥតមានប្រាថ្នាឬបួងសួងចង់បានអ្វីត្រឡប់មកវិញទាំងអស់។ ការបួងសួងឬប្រាថ្នាគឺជាកិលេសឬទុក្ខ; ការឲ្យទានគឺជាការដុតបំផ្លាញកិលេស។
Comments