Skip to main content

អតីតគឺទុក្ខ / បញ្ញាជាកូនសោ


អតីតគឺទុក្ខ 

អតីតមិនមែនជាថ្ងៃល្អរបស់មនុស្សទេ; អតីតគឺជាទុក្ខរបស់មនុស្ស ពីព្រោះវាតោងជាប់និងអារម្មណ៍របស់មនុស្ស មិនថាអតីតនោះល្អឬអាក្រក់។ មនុស្សត្រូវតែឈប់តោងជាប់និងអតីត; មនុស្សមិនអាចកែអតីតបានឡេីយ ពីព្រោះវាផុតរួចទៅហេីយ។  មនុស្សក៏មិនត្រូវគិតជញ្ជឹងអំពីអនាគតនោះដែរ ព្រោះវាមិនទាន់មកដល់; វាគ្រាន់តែជាការស្រម័យប៉ុណ្ណោះ។ ព្រះសម្មាសម្ពុទ្ធមានឳវាទថា បេីចង់ឲ្យអនាគតល្អ មនុស្សត្រូវតែរស់ក្នុងបច្ចុប្បន្នកាល រស់ឲ្យមានសតិ ដឹងខុសហេីយនិងត្រូវ។ មនុស្សទាំងអស់តែងតែធ្វេីខុសមុន មិនតិចក៏ច្រេីន  ហេីយធ្វេីត្រូវតាមក្រោយ។  មនុស្សដែលល្អបំផុតគឺជាមនុស្សដែលចេះកែខ្លួន។ មនុស្សដែលកែខ្លួនមិនបាន ជាមនុស្សចោលម្សៀត។

                                   បញ្ញាជាកូនសោ

បញ្ញាជាកូនសោសម្រាប់ចាក់ដោះលែងមនុស្សឲ្យមានសេរីភាព។ បញ្ញាមិនមែនកេីតពីសាលារៀន តែកេីតពីការភាវនា។ បញ្ញាគឺការចេះរលត់ទុក្ខ;  មនុស្សដែលមានបញ្ញាជាមនុស្សមិនតោងអារម្មណ៍ មិនថាអារម្មណ៍នោះល្អឬអាក្រក់;  អារម្មណ៍គឺជាកិលេស; កិលេសជាគ្រឹះនៃទុក្ខ។

អ្វីទៅកិលេសកិលេសមាន៖ . លោភៈ - ការចង់ បាន ច្រើន ចង់ បាន ហួស ពេក; . មោហៈ- អវិជ្ជា , សេចក្ដី វង្វេង , សេចក្ដី ល្ងង់, ការមិនដឹង; . ទោសៈ-កំហឹង ឬការខឹងសម្បា។ កិលេសគឺជាមូលហេតុឬឫសគល់នៃការកាប់សម្លាប់ដណ្ដេីមអំណាចគ្នា។ 

Comments

lilian nikky said…
ឈ្មោះរបស់ខ្ញុំគឺ Lilian N. នេះគឺជាថ្ងៃដ៏រីករាយមួយនៃជីវិតរបស់ខ្ញុំ ដោយសារតែជំនួយដែល Dr.saguru បានផ្តល់មកឱ្យខ្ញុំ ដោយជួយឱ្យខ្ញុំទទួលបានអតីតស្វាមីរបស់ខ្ញុំមកវិញជាមួយនឹងមន្តអាគម និងស្នេហារបស់គាត់។ ខ្ញុំរៀបការបាន៦ឆ្នាំហើយ វាពិតជាអាក្រក់ណាស់ ព្រោះប្តីខ្ញុំពិតជាបោកប្រាស់ខ្ញុំ ហើយកំពុងស្វែងរកការលែងលះ ប៉ុន្តែនៅពេលដែលខ្ញុំឃើញ Dr.saguru email តាមអ៊ីនធឺណេត អំពីរបៀបដែលគាត់បានជួយមនុស្សជាច្រើនឱ្យយកអតីតរបស់ពួកគេមកវិញ។ ជួយជួសជុលទំនាក់ទំនង។ និងធ្វើឱ្យមនុស្សរីករាយក្នុងទំនាក់ទំនងរបស់ពួកគេ។ ខ្ញុំបានពន្យល់ពីស្ថានភាពរបស់ខ្ញុំទៅគាត់ ហើយបន្ទាប់មកស្វែងរកជំនួយរបស់គាត់ ប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ផ្អើល គាត់បានប្រាប់ខ្ញុំថា គាត់នឹងជួយខ្ញុំក្នុងរឿងរបស់ខ្ញុំ ហើយឥឡូវនេះ ខ្ញុំកំពុងប្រារព្ធពិធីនេះ ដោយសារតែប្តីរបស់ខ្ញុំបានផ្លាស់ប្តូរទាំងស្រុង។ គាត់តែងតែចង់នៅក្បែរខ្ញុំ ហើយមិនអាចធ្វើអ្វីបានដោយគ្មានអំណោយរបស់ខ្ញុំ។ ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​រៀប​ការ​របស់​ខ្ញុំ ជា​ការ​ប្រារព្ធ​ពិធី​ដ៏​អស្ចារ្យ។ ខ្ញុំនឹងបន្តផ្តល់សក្ខីកម្មនៅលើអ៊ីនធឺណិត ព្រោះ Dr.saguru គឺពិតជាអ្នកប្រកបអាជីពពិតប្រាកដ តើអ្នកត្រូវការជំនួយទេ បន្ទាប់មកទាក់ទងវេជ្ជបណ្ឌិត SAGURU ឥឡូវនេះតាមរយៈអ៊ីមែល៖ drsagurusolutions@gmail.com ឬ whatsapp +2349037545183  គាត់គឺជាចម្លើយតែមួយគត់ចំពោះបញ្ហារបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយក្នុងទំនាក់ទំនងរបស់អ្នក។ ហើយក៏ល្អឥតខ្ចោះនៅក្នុង
1 ស្នេហាអក្ខរាវិរុទ្ធ
2 ឈ្នះ EX ត្រឡប់មកវិញ
3 ផ្លែឈើនៃស្បូន
4 ការផ្សព្វផ្សាយអក្ខរាវិរុទ្ធ
5 ការការពារអក្ខរាវិរុទ្ធ
6 អក្ខរាវិរុទ្ធអាជីវកម្ម
7 អក្ខរាវិរុទ្ធការងារល្អ។
8 អក្ខរាវិរុទ្ធឆ្នោតនិងករណីអក្ខរាវិរុទ្ធ

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...