Skip to main content

ពាក្យដែលប្រុសខ្មែរពុំគួរប្រេី!


"​ គោលឿនសឹកកស្រីល្អសឹកគូទ " 
ពាក្យនេះ ខ្ញុំធ្លាប់ឮម្តងឬពីរដងកាលពីខ្ញុំនៅតូច គឺខ្ញុំឮពីពួកប្រុសៗបាតផ្សារខ្វះការចេះដឹងដែលដេីររកស្រីៗ។ ពាក្យនេះជាពាក្យដែលសង្គមយេីងពុំគួរមាននៅក្នុងខ្លួន; ពាក្យនេះជាពាក្យមនុស្សប្រុសបាតផ្សារមេីលងាយ ហេីយវាយតម្លៃមនុស្សស្រី ដែលផ្ទុយស្រឡះនិងការពិតទៅទៀត ព្រោះមានស្រីៗល្អច្រេីនណាស់ដែលគេជាសត្រីល្អ។ ពាក្យនេះជាពាក្យដែលយេីងមេីលងាយម្តាយខ្លួនឯងដោយមិនដឹងខ្លួនពីព្រោះគាត់ជាមនុស្សស្រីដែរ។ បេីមនុស្សស្រីឮ យេីងប្រេីពាក្យនេះ តេីពួកគេយល់យា៉ងម៉េចដែរ; ពួកគេនឹងមានការឈឺចាប់។ 
ពាក្យនេះជាពាក្យ Generalized ជាពាក្យម៉ៅទូទៅ ហេីយតេីអ្នកណាបង្កេីតវា ប្រុសខ្មែរជាអ្នកបង្កេីតវាហេីយនាំគ្នាសូត្រ រហូតដល់ពាក្យនេះក្លាយទៅជាទំនៀមទំលាប់។ មនុស្សប្រុសខ្លួនឯងក៏ជាដង្កូវវាររវាមនៅក្នុងបង្គន់ស្វែងរកកាមគុណដូចគ្នា តែសង្គមយេីងមិនដែលនិយាយ។ បេីនិយាយឲ្យត្រង់ទៅត្រង់មកនៅស្រុកខ្មែរ ប្រុសខូចច្រេីនជាងស្រី។ សង្គមយេីងជាសង្គមដែលចូលចិត្តជិះជាន់ មេីលងាយ បេីយេីងមេីញមនុស្សទន់ខ្សោយម្នាក់ដួលហេីយ យេីងនាំគ្នាជាន់ថែម ហេីយបង្កេីតពាក្យវាយតម្លៃភ្លាម; នេះជាទំនៀមទំលាប់ ប្រពៃណីដ៏អាក្រក់របស់ខ្មែរ; នេះជាចរិតរបស់ខ្មែរមានតាំងពីយូរមកម្លេ៉ះ។ មនុស្សស្រីអាចធ្វេីអ្វីបានសម្រេចដូចប្រុស; ពួកគេអាចសម្រេចព្រះនិព្្វានបានដូចគ្នា។
មានពាក្យជាច្រេីននៅក្នុងភាសាខ្មែរ ដែលយេីងពុំគួរប្រេី ដូចជាពាក្យ "គោលឿនសឹកកស្រីល្អសឹកគូទ" នេះជាដេីម។ យេីងនាំគ្នាប្រេីពាក្យទាំងនេះទាំងងឹតងងល់ ទាំងអវិជ្ជារហូតដល់វាក្លាយទៅជាទំនៀមទំលាប់ឬប្រពៃណីរបស់យេីង។ ពាក្យសំដីរបស់យេីងប្រៀបបាននិងកាំបិតមុខពីរយា៉ងមុត បេីយេីងប្រេីវាដោយខ្វះការប្រុងប្រយ័ត្ន​ឬខ្វះសតិ វាអាចមុតខ្លួនឯងបាន ហេីយវាក៏អាចមុតអ្នកដទៃឲ្យគេឈឺចាប់បានផងដែរ។ 
ខ្ញុំជាមនុស្សដែលមិនដេីរតាមទំនៀមទំលាប់ឬប្រពៃណីរបស់ខ្មែរមួយចំនួន ដែលអប់រំឲ្យយេីងជឿទាំងងងឹតងងល់ ធ្វេីអ្វីទាំងអវិជ្ចាដោយពុំមានហេតុផល។ 
ខាងក្រោមនេះជាការអប់រំរបស់ព្រះសម្មាសម្ពុទ្ធ ដែលហាមមនុស្សមិនឲ្យ ជឿរបស់១០ខនេះ៖
១-មា អនុស្សវា. កុំជឿអ្វីដែលឮតៗគ្នា ដោយមិនមានហេតុផល
២-មា បរម្បរា. កុំជឿទំនៀមទម្លាប់ឬប្រពៃណីដែលគេធ្វើតៗគ្នា
៣-មា ឥតិកិរ. កុំជឿពាក្យចចាមអារ៉ាម
៤-មា បិដកសម្បទា. កុំជឿអ្វី ដែលគេសរសេរនៅក្នុងក្បួនឬគម្ពីរ
៥-មា តក្កហេតុ. កុំជឿអ្វី ព្រោះគេអះអាងថាវាជាហេតុផល
៦-មា នយហេតុ. កុំជឿអ្វី ព្រោះវាជាការគ្នេរគ្នាន់ ឬការស្មានតាមហេតុផល
៧-មា អាការបរិវិតក្ក. កុំជឿអ្វី ព្រោះគ្រាន់តែជាតម្រិះនៃលក្ខណដែលមេីលឃេីញ
៨-មា ទិដ្ឋិនិជ្ឈានក្ខន្តី. កុំជឿអ្វី ទោះបីវាត្រូវនឹងទ្រឹស្តីដែលបានពិនិត្យពិច័យរួចហើយ
៩-មា ភព្វរូបតា. កុំជឿអ្វី ទោះបីតែអ្នកនោះនិយាយមានលក្ខណគួរឲ្យជឿបាន
១០-មា សមណោនោគរុ. កុំជឿអី្វ ទោះបីជាសមណៈរូបនោះចាត់ទុកថាជាគ្រូរបស់យើង

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...