ការខ្លាចធ្វេីឲ្យបាត់បង់សេរីភាព
ពេលខ្ញុំនៅបួសជាលោកនេន គ្រូខ្ញុំ តែងតែអប់រំខ្ញុំថា ការខ្លាចធ្វីឲ្យយេីងបាត់បង់សេរីភាព។ ព្រះអង្គបានតឿនទៀតថា មនុស្សដែលរស់នៅក្នុងការខ្លាច ប្រៀបបាននិងមនុស្សដែលជាប់គុក។ មនុស្សដែលខ្លាច ជាមនុស្សដែលមិនជឿជាក់លេីខ្លួនឯង, មេីលឃេីញអ្វីមិនច្បាស់, មេីលឃេីញអ្វីស្រពេចស្រពិល, តែងតែមានការសង្ស័យ។ ពេលណាយេីងអង្គុយបិទភ្នែក, ធ្វេីអារម្មណ៍ឲ្យស្ងប់, តាំងចិត្តឲ្យមូល ហេីយពិចារណានូវធម្មជាតិទាំងឡាយឲ្យឃេីញធាតុពិតរបស់វា អ្នកនឹងអស់ការសង្ស័យហេីយ។
លោកបានតឿនទៀតថាអរម្មណ៍មនុស្សប្រៀបដូចភ្លេីងព្រៃ ពេលវាឆេះហេីយមិនងាយរលត់ទេ។ វាឆេះរហូតដល់ព្រៃនោះវិនាសអស់ ទេីបវារលត់ឯង។ ការអង្គុយសមាធិគឺការពារមិនឲ្យភ្លេីងនោះឆេះ។
Comments