Skip to main content

ធុតង្គវត្ត ១៣ខ ธุดงค์วัตร 13 ข้อ





វិន័យពិសេស  ១៣ខ ហៅថា ធុតង្គវត្ត របស់លោកធុតង្គ


ធុតង្គ (dhutanga) ជាពាក្យខ្ចីពីភាសាសំស្ក្រឹតនិងបាលីអានថាធុដុងឬធូដុង។ ធុតង្គគឺជាអង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវ កិលេស។ ពាក្យនេះជាឈ្មោះវត្តប្រតិបត្តិដោយឡែកសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាកាន់តាមកម្លាំងសទ្ធាដើម្បី ទម្រោមធម៌ជាគ្រឿងសៅហ្មងចិត្តឲ្យថយចុះ។ ធូតង្គបានដល់ធម៌ជាគ្រឿងកម្ចាត់កិលេសឬដែលនិយមហៅថាធុតង្គវត្តដែល សំដៅដល់ការបដិបត្តិដើម្បីកម្ចាត់កិលេសឬកិច្ចដែលភិក្ខុអ្នកកាន់ធុតង្គគួរធ្វើ។


១. បង្សុកូលិកធុតង្គ - ទ្រទ្រង់សំពត់បង្សុកូលជាវត្ត។

២. តេចីវរិកធុតង្គ - ទ្រទ្រង់ត្រៃចីវរ៣ផ្ទាំងជាវត្តមានស្បង់, ចីពរ, សង្ឃាដីដែលចាំបាច់។

៣. បិណ្ឌបាតិកធុតង្គ - សមាទានការត្រាច់បិណ្ឌបាតជាវត្តគឺឆាន់អាហារដែលបានមកពីការបិណ្ឌបាតប៉ុណ្ណោះ។

៤. សបទានចារិកធុតង្គ - ដើរបិណ្ឌបាតទៅតាមលំដាប់ច្រកជាវត្ត។ គឺដើរបិណ្ឌបាតតាមរៀងនៃផ្ទះមិនរំលងទៅផ្ទះដទៃគឺមិនប្រកាន់ថាអ្នកស្អប់ឬអ្នកស្រឡាញ់។

៥. ឯកាសនិកធុតង្គ - សមាទានការអង្គុយឆាន់ក្នុងអាសនៈមួយជាវត្តគឺឆាន់ក្នុងកន្លែងតែមួយរហូតរួចរាល់។

៦. បត្តបិណ្ឌបាតិកធុតង្គ - សមាទានការឆាន់ក្នុងបាត្រ១ជាវត្ត។

៧. ខលុបច្ឆាភត្តិកធុតង្គ - សមាទានការហាមភត្តដែលនាំមកប្រគេនក្នុងខាងក្រោយជាវត្តគឺឆាន់តែមួយពេល (បើចាប់ផ្តើម ឆាន់ហើយគឺមិនទទួលចង្ហាន់ដែលនាំមកតាមក្រោយឡើយ)។

៨. អារញ្ញិកធុតង្គ - សមាទានការនៅព្រៃជាវត្ត។

៩. រុក្ខមូលិកធុតង្គ - សមាទានការនៅក្បែរគល់ឈើជាវត្ត។

១០. អព្ភោកាសិកធុតង្គ - សមាទានការនៅក្នុងទីវាលជាវត្ត។

១១. សោសានិកធុតង្គ - សមាទានការនៅក្នុងព្រៃស្មសានជាវត្ត។

១២. យថាសន្ថតិកធុតង្គ - សមាទានការនៅក្នុងអាសនៈដែលគេចាត់ចែងអោយយ៉ាងណាមួយជាវត្ត។

១៣. នេសជ្ជិកធុតង្គ - សមាទានការអង្គុយជាវត្ត (មិនដេក) ។


ព្រះពុទ្ធអង្គទ្រង់អនុញ្ញាតធុតង្គវត្តទុកព្រោះព្រះអង្គមានពុទ្ធបំណងនឹងអោយបដិបត្តិដើម្បីជាគ្រឿងដុសខាត់កិលេសគឺ គ្រឿងសៅហ្មងដែលត្រាំនៅក្នុងចិត្តជាអកុសលហេតុអោយកើតសេចក្តីប្រាថ្នាច្រើននិងអោយផ្លាស់ប្តូរសភាពចិត្តទៅជាការ ប្រាថ្នាតិចសន្តោសគឺសេចក្តីត្រេកអរតែក្នុងចំណែកដែលខ្លួនមានឬគប្បីរកបានដើម្បីការពារចិត្តមិនអោយខ្វល់ខ្វាយក្នុងលាភរបស់អ្នកដទៃក្នុងផ្លូវដែលខុសសីលធម៌។


ក្នុងចំណោមធុតង្គទាំង១៣ប្រការនេះភិក្ខុដែលពេញចិត្តបដិបត្តិធុតង្គអាចជ្រើសរើសប្រការណាមួយក៏បានឬក៏បដិបត្តិទាំង ១៣ប្រការនេះតាមការចូលចិត្តគឺមិនដាច់ខាតត្រូវបដិបត្តិដូចជាព្រះវិន័យដែលភិក្ខុត្រូវបដិបត្តិយ៉ាងដាច់ខាតគ្រប់សិក្ខាបទឡើយ។

កិលេស១០

ក្នុងព្រះពុទ្ធសាសនា កិលេសមានន័យថា ការធ្វើឲ្យក្រខ្វក់ ការឈឺចាប់ ឬថ្នាំបំពុល ។ តាមគម្ពីរចាស់ៗ ពាក្យថា កិលេស ជាទូទៅសំដៅយកចេតសិក ដែលធ្វើឲ្យងងឹតដល់ ចិត្ត ហើយបង្ហាញរូបរាងរបស់វាជាអកុសលកម្ម ។ កិលេស, ជាពិសេសពិសពុលទាំង៣គឺ លោភៈ ទោសៈ និងមោហៈ, ជាឬសគល់នៃវដ្តសង្សារ ការកើតស្លាប់ឥតឈប់ឈរ ។ កិលេសរមែងកើតឡើងជាមួយនឹងតណ្ហា ដែលធ្វើឲ្យក្រខ្វក់ដល់កាយកម្មនិងមនោ កម្ម ។ តាមគម្ពីរព្រះអភិធម្ម កិលេសចែកចេញជា១០យ៉ាង កិលេស៣ខាងដើម លោភៈ ទោសៈ និងមោហៈ ជាប្រភពនៃសេចក្តីទុក្ខទាំងពួង ។ គេត្រូវតែផ្តាច់ឫសរបស់វាចេញ ឲ្យអស់អំពីសន្តានចិត្ត ដើម្បីគេរស់នៅបានប្រកបដោយសេចក្តីសុខ ។


កិលេស១០យ៉ាងនោះគឺៈ

១- លោភោ សភាពធ្វើចិត្តឲ្យជាប់ជំពាក់ នៅក្នុងអារម្មណ៍ ។

២- ទោសោ សភាពធ្វើចិត្តឲ្យប្រទុស្ត ក្នុងអារម្មណ៍ ។

៣- មោហោ សភាពធ្វើចិត្តឲ្យវង្វេង ក្នុងអារម្មណ៍ ។

៤- មានោ សភាពលើកខ្លួន ឬដាក់ខ្លួន ហួសការពិត ។

៥- ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬយល់ខុស ។

៦- វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ ។

៧- ថីនំ ធម្មជាតិឲ្យចិត្តឲ្យរួញរា ឬធុញទ្រាន់ក្នុងកុសលផ្សេងៗ ។

៨- ឧទ្ធច្ចំ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ ។

៩- អហិរិកំ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត ។

១០- អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុតនូវអំពើទុច្ចរិត ។

ธุดงค์วัตร 13 ข้อ

ธุดงควัตร คือข้อปฏิบัติที่เข้มงวดเป็นพิเศษ เพื่อความขัดเกลากิเลสอย่างยิ่ง พระพุทธเจ้าไม่ได้ทรงบังคับให้ภิกษุถือปฏิบัติ ใครจะปฏิบัติหรือไม่ก็ได้ ผู้ที่จะปฏิบัติธุดงควัตรนั้น สามารถเลือกได้เองตามความสมัครใจ ว่าจะปฏิบัติข้อใดบ้าง เป็นเวลานานเท่าใด เมื่อจะถือปฏิบัติก็เพียงแต่กล่าวคำสมาทานธุดงควัตรข้อที่ตนเลือก แล้วก็เริ่มปฏิบัติได้เลย ธุดงควัตรมี 13 ข้อคือ

หมวดที่ ๑ จีวรปฏิสังยุตต์ (เกี่ยวกับจีวร)
1.) การถือผ้าบังสุกุลเป็นวัตร คือการใช้แต่ผ้าเก่าที่คนเขาทิ้งเอาไว้ตามกองขยะบ้าง ข้างถนนบ้าง ผ้าห่อศพบ้าง นำผ้าเหล่านั้นมาซัก ย้อมสี เย็บต่อกันจนเป็นผืนใหญ่แล้วนำมาใช้ งดเว้นจากการใช้ผ้าใหม่ทุกชนิด (บังสุกุล = คลุกฝุ่น)
2.) การถือผ้า 3 ผืน (ไตรจีวร) เป็นวัตร คือการใช้ผ้าเฉพาะที่จำเป็นเท่านั้น อันได้แก่ สบง(ผ้านุ่ง) จีวร(ผ้าห่ม) สังฆาฏิ(ผ้าสารพัดประโยชน์ เช่น คลุมกันหนาว ปูนั่ง ปูนอน ปัดฝุ่น ใช้แทนสบง หรือจีวรเพื่อซักผ้าเหล่านั้น ปัจจุบันภิกษุไทยมักใช้พาดบ่าเมื่อประกอบพิธีกรรม)

หมวดที่ ๒ ปิณฑปาตปฏิสังยุตต์ (เกี่ยวกับบิณฑบาต )
3.) การถือบิณฑบาตเป็นวัตร คือการบริโภคอาหารเฉพาะที่ได้มาจากการรับบิณฑบาตเท่านั้น ไม่บริโภคอาหารที่คนเขานิมนต์ไปฉันตามบ้าน
4.) ถือการบิณฑบาตตามลำดับบ้านเป็นวัตร คือจะรับบิณฑบาตโดยไม่เลือกที่รักมักที่ชัง ไม่เลือกว่าเป็นบ้านคนรวยคนจน ไม่เลือกว่าอาหารดีไม่ดี มีใครใส่บาตรก็รับไปตามลำดับ ไม่ข้ามบ้านที่ไม่ถูกใจไป
5.) ถือการฉันในอาสนะเดียวเป็นวัตร คือ ในแต่ละวันจะบริโภคอาหารเพียงครั้งเดียว เมื่อนั่งแล้วก็ฉันจนเสร็จ หลังจากนั้นก็จะไม่บริโภคอาหารอะไรอีกเลย นอกจากน้ำดื่ม
6.) ถือการฉันในบาตรเป็นวัตร คือจะนำอาหารทุกชนิดที่จะบริโภคในมื้อนั้น มารวมกันในบาตร แล้วจึงฉันอาหารนั้น เพื่อไม่ให้ติดในรสชาดของอาหาร
7.) ถือการห้ามภัตที่ถวายภายหลังเป็นวัตร คือเมื่อรับอาหารมามากพอแล้ว ตัดสินใจว่าจะไม่รับอะไรเพิ่มอีกแล้ว หลังจากนั้นถึงแม้มีใครนำอะไรมาถวายเพิ่มอีก ก็จะไม่รับอะไรเพิ่มอีกเลย ถึงแม้อาหารนั้นจะถูกใจเพียงใดก็ตาม

หมวดที่ ๓ เสนาสนปฏิสังยุตต์ (เกี่ยวกับเสนาสนะ )
8.) ถือการอยู่ป่าเป็นวัตร คือจะอยู่อาศัยเฉพาะในป่าเท่านั้น จะไม่อยู่ในหมู่บ้านเลย เพื่อไม่ให้ความพลุกพล่านวุ่นวายของเมืองรบกวนการปฏิบัติ หรือเพื่อป้องกันการพอกพูนของกิเลส
9.) ถือการอยู่โคนไม้เป็นวัตร คือจะพักอาศัยอยู่ใต้ต้นไม้เท่านั้น งดเว้นจากการอยู่ในที่มีหลังคาที่สร้างขึ้นมามุงบัง
10.) ถือการอยู่กลางแจ้งเป็นวัตร คือจะอยู่แต่ในที่กลางแจ้งเท่านั้น จะไม่เข้าสู่ที่มุงบังใดๆ เลย แม้แต่โคนต้นไม้ เพื่อไม่ให้ติดในที่อยู่อาศัย
11.) ถือการอยู่ในป่าช้าเป็นวัตร คือจะงดเว้นจากที่พักอันสุขสบายทั้งหลาย แล้วไปอาศัยอยู่ในป่าช้า เพื่อจะได้ระลึกถึงความตายอยู่เสมอ ไม่ประมาท
12.) ถือการอยู่ในเสนาสนะที่เขาจัดไว้ให้เป็นวัตร คือเมื่อใครชี้ให้ไปพักที่ไหน หรือจัดที่พักอย่างใดไว้ให้ ก็พักอาศัยในที่นั้นๆ โดยไม่เลือกว่าสะดวกสบาย หรือถูกใจหรือไม่ และเมื่อมีใครขอให้สละที่พักที่กำลังพักอาศัยอยู่นั้น ก็พร้อมจะสละได้ทันที

13.) ถือการนั่งเป็นวัตร คือจะงดเว้นอิริยาบถนอน จะอยู่ใน 3 อิริยาบทเท่านั้น คือ ยืน เดิน นั่ง จะไม่เอนตัวลงให้หลังสัมผัสพื้นเลย ถ้าง่วงมากก็จะใช้การนั่งหลับเท่านั้น เพื่อไม่ให้เพลิด

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...