យេីងជាមនុស្ស; មនុស្សនៅលំដាប់ខ្ពស់ជាងគេ ព្រោះមនុស្សមានចិត្តសម្រាប់គិត ដឹងខុសហេីយនិងត្រូវ ដូច្នោះហេីយ យេីងត្រូវរស់ឲ្យដូចមនុស្ស, គិតឲ្យដូចមនុស្ស, និយាយភាសាមនុស្ស, ញាុំម្ហូបមនុស្ស បេីពំុដូច្នោះទេយេីងនឹងអន់ជាងសត្វទៅទៀត។
ខ្ញុំឃេីញអស់ហេីយ ឃេីញមនុស្សសម្លាប់ឪពុកខ្លួនឯង; ឃេីញមនុស្សវះពោះក្មេងយកគ្រឿងក្នុងយកទៅលក់, រំលោពមនុស្សស្រីរួចសម្លាប់, យកសត្វឆ្កែស្រុសទឹកក្តៅទាំងរស់, សីុកូនកណ្តុរទាំងរស់, អ្នកដឹកនាំខ្វះគំរូ និយាយមិនដឹងអី។ មានច្រេីនជាងនេះទៅទៀត ទាំងអស់នេះមិនមែនភាពជាមនុស្សទេ; មនុស្សកំពុងដាក់ខ្លួនគេទៅក្នុងលំដាប់ទាបជាងសត្វ នេះពីព្រោះមនុស្សលែងជឿបុណ្យនិងបាប; មនុស្សគិតថាព្រះពុទ្ធសាសនាឥតសំខាន់ ដល់ពួកគេ។
Comments