Skip to main content

ការកាន់ភ្ជាប់ធ្វេីឲ្យមនុស្សបាត់បង់ឥស្សរភាព




ការកាន់ភ្ជាប់ធ្វេីឲ្យមនុស្សបាត់បង់ឥស្សរភាព

ព្រះសម្មាសម្ពុទ្ធ៖ ពេលណាក៏ដោយ មនុស្សប្រកាន់ជាប់  នូវគោលការណ៍ (សិក្ខាបទ ឬគំនិត) ក្នុង ជីវិតរបស់គេ ពេលនោះគេនឹងបាត់បង់នូវឥស្សរភាពរបស់គេ។ គេនឹងក្លាយទៅជាមនុស្ស ដែលប្រកាន់ជាប់។ ពួកគេនឹងប្រឹងប្រែងគ្រប់មធ្យោបាយដេីម្បីការពារ គោលការណ៍របស់គេ ពី ព្រោះគេគិតថាគោលការណ៍របស់គេត្រូវទាំងអស់ ហេីយអ្វីដែលខ្លួនជឿគឺត្រឹមត្រូវ ក្រៅពីនោះ គឺមិនមែនការពិត។

ពេលណាមនុស្សបាត់បង់នូវឥស្សរភាពនៃការគិត គេនឹងក្លាយទៅជាមនុស្សដែលប្រកាន់ជាប់នូវ គំនិតមួួយតែគត់។ ពួកគេនិងរស់នៅដោយអន្ទះអន្ទែង ដែលជាចំណុចចាប់ផ្តេីមនៃភាពតក់ក្រ ហល់ អន្ទះអន្ទែង និងការឈ្លោះវិវាទ។

ជំនឿលេីវត្ថុអ្វីមួយ ឬជឿថាខ្លួនមិនជឿ នឹងធ្វេីឲ្យមនុស្សប្រកាន់ជាប់។ ការគិតមានកម្លាំងមហិមា ហេីយវានឹងរឹតយេីងទុកយា៉ងតឹង។ ការប្រកាន់ជាប់និងការគិតគឺជាឧបសគ្គធំបំផុត ក្នុងការរីក ចម្រេីននៃផ្លូវចិត្ត និងវិញ្ញាណ។ បេីយេីងជាប់នៅក្នុងនោះហេីយ ទ្វារនៃការដឹងជានិរន្តរ(បញ្ញា) ក៏នឹងមិនបេីកឲ្យយេីងដែរ។

ផ្លូវដេីររបស់ព្រះសម្មាសម្ពុទ្ធគឺការរៀនដឹង(ត្រាស់ដឹង)។  វាមិនអាចក្លាយទៅជា គ្រឿងដែល មនុស្សត្រូវតោងជាប់(អនត្តា) ឬឲ្យវាតោងមនុស្សយា៉ងស្អិតនោះដែរ។ ការដឹង(ធម៌) របស់ព្រះ អង្គប្រៀបបាននិងទូកមួយ មានសម្រាប់ប្រេីឆ្លងទឹកបានតែម្ដងគត់ បន្ទាប់ពីឆ្លងរួចហេីយ មនុស្ស ក៏មិនត្រូវទូលទូកនោះទុកនៅលេីក្បាលពួកគេទៀតឡេីយ។

ព្រះសម្មាសម្ពុទ្ធ អប់រំមនុស្សឲ្យមានបទពិសោធផ្ទាល់ខ្លួន  ការអប់រំរបស់ព្រះអង្គមិនមែនផ្អែក លេីគោលការណ៍ ឬក៏មិនមែនផ្អែកលេីបញ្ញារបស់ព្រះអង្គដែរ តែវាជាបទពិសោធសុទ្ធសាធ របស់អ្នកដែលប្រតិបត្តិ និងអ្នកសិក្សា។ នេះជាបទពិសោធនៃការពិតនិរន្តរ(និព្វាន)។

បទពិសោធផ្ទាល់ នឹងធ្វេីឲ្យអ្នកប្រតិបត្តិកេីនបញ្ញា ក្នុងខណៈដែលពួកគេ ប្រតិបត្តិវិបស្សនាពិចារ ណាឃេីញច្បាស់នូវ ខន្ធ ៥ មាន រូប, វេទនា, សញ្ញា, សង្ខារ និង វិញ្ញាណ។

រូប( សំ.បា. ) ជាធម្មជាតិដែលប្រែប្រួល ឬ វិនាសដោយហេតុ ផ្សេងៗ មានក្តៅនិងត្រជាក់ជា ដើម ; អ្វីៗ ដែលប្រាកដដល់ភ្នែក។ នៅក្នុងការប្រតិបត្តិយេីងត្រូវពិចារណា (រូប)  ថាជារាង កាយរបស់មនុស្សដែលប្រែប្រួល។

វេទនា ( សំ. បា. ) ការទទួលអារម្មណ៍ ឬ ការដឹងអារម្មណ៍ តាមផ្លូវកាយហេីយនិងផ្លូវចិត្ត។ នៅក្នុងការប្រតិបត្តិ យេីងពិចារណាការប៉ះទង្គិចអារម្មណ៍តាមផ្លូវ( កាយ) ថាជាសុខវេទនា, ទុក្ខវេទនា, និង ឧបេក្ខាវេទនា (មិនលម្អៀងទៅខាងណា)។ យេីងអាចពិចារណាការប៉ះទង្គិច អារម្មណ៍តាមផ្លូវ ( ចិត្ត ) ថាជាសោមនស្សវេទនា, ទោមនស្សវេទនា, និងឧបេក្ខាវេទនា។   

សញ្ញា ( បា.; សំ. សំជ្ញា ) សេចក្ដីសម្គាល់, ការចំណាំ, ការចងចាំបាន : សញ្ញាជាធម្មជាតិមួយ ជាជំនួយចិត្តឲ្យចំណាំអ្វីៗ បាន។ ការចងចាំដែលទទួលតាមទ្វារអារម្មណ៍ទាំង៦៖  ភ្នែកចាំណាំ
របស់ដែលមេីលឃេីញ, ត្រចៀកដឹងសម្លេង, ច្រមុះដឹងក្លិន, អណ្ដាតដឹងរសជាតិ, កាយដឹងការ ប៉ះទង្គិច, ចិត្តដឹងអារម្មណ៍(វិចិត្តអារម្មណ៍ឲ្យល្អឬអាក្រក់, សម្បាយ ឬព្រួយ)។

សង្ខារ ( បា.; សំ. សំស្ការ ) ការតាក់តែង, គ្រឿងប្រកប ឬ តាក់តែង; គ្រឿងប្រុង; ភ្ជុំ, ប្រមូល ផ្សំ; សព៌ាង្គកាយ; ជីវិត; គំនិត; អ្វីៗ ទាំងពួងក្នុងលោក;  សង្ខារគឺជាការតាក់តែងនៃជីវិតឲ្យ ល្អ, ស្អាត, សប្បាយ, ផ្អែម, ឆ្ងាញ់, ស្រួល, ត្រជាក់, ក្រអូប ជាដេីម។

វិញ្ញាណ ( បា.; សំ. វិជ្ញាន ) ធម្មជាតិដឹងច្បាស់នូវអារម្មណ៍ (ចិត្ត): បាត់វិញ្ញាណឬរលត់ វិញ្ញាណរលត់ចិត្ត : ភ័យស្លុតខ្លាំងស្ទើរបាត់វិញ្ញាណ។ វិញ្ញាណគឺជាការដឹងខ្លួនឬមានសតិ (មានជីវិត); មនុស្សមានវិញ្ញាណគឺជាមនុស្សដែលមិនទាន់ស្លាប់។

ព្រះសម្មាសម្ពុទ្ធ៖ ខន្ធ៥ ជាភូមិនៃកិលេសនិងតណ្ហា ជាគំនរទុក្ខ ជាធម៌រារាំងមនុស្សមិនឲ្យមាន
ការរីកចម្រេីនក្នុងសតិនិងបញ្ញា។ អ្នកប្រតិបត្តិត្រូវទម្លុះនូវ ខន្ធ៥ ពិចារណាខន្ធនិមួយៗ ឲ្យដល់ ជម្រៅ ហេីយនឹងដឹងនូវសភាវៈ, លក្ខណ ហេីយនិងភូមិរបស់ខន្ធទាំងអស់។ ពួកគេនឹងដឹង ថា ខន្ធ៥ ជាធម៌ដែលមិនទៀង ដែលមនុស្សពំុគួរតោងជាប់។

ការមិនប្រកាន់ជាប់ និងការមិនតោងជាប់ គឺជាការរលត់អស់នូវភ្លេីងកិលេសនិងតណ្ហា, ជាឥស្សរ ភាពដ៏ធំបំផុតរបស់មនុស្ស ដែលនឹងធ្វេីឲ្យពួកគេមានកម្លាំងដេីរទៅមុខបានយា៉ងវែងឆ្ងាយ ឆ្ពោះ ទៅរកសេចក្តីចម្រេីន និងសេរីភាពនិរន្តរ ដែលហៅថាព្រះ និព្វាននោះឯង។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ...