Skip to main content

ខ្ញុំឳ្យជាតិច្រេីនណាស់ តេីជាតិឳ្យអ្វីខ្ញុំខ្លះ!


 ខ្ញុំឳ្យជាតិច្រេីនណាស់ តេីជាតិឳ្យអ្វីខ្ញុំខ្លះ!

ខ្ញុំឳ្យជាតិខ្ញុំច្រេីនណាស់ក្នុងមួយជីវិតរបស់ខ្ញុំ តេីជាតិឳ្យអ្វីខ្ញុំខ្លះបានត្រឹមតែធ្វេីឳ្យខ្ញុំនិងខ្មែរជាច្រេីននាក់ទៀតមានទុក្ខ ព្រាត់ស្រុក បាត់បង់ឪពុកម្តាយបងប្អូន ផ្ទះសំបែង ដិស្រែចំការប៉ុណ្ណោះ។ ខ្ញុំព្រាត់ស្រុកអាយុ១៨ឆ្នាំហេីយចាប់ផ្តេីមតស៊ូនៅក្នុងព្រៃអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៧៥ គ្រុនបាញ់ជិតស្លាប់នៅក្នុងព្រៃ៣ដង រហូតដល់ខ្ញុំឈប់ចូលនយោបាយក្នុងឆ្នាំ២០០៣។ ខ្ញុំអស់លុយ ព្រាត់កូនប្រពន្ធ។ 

នយោបាយស្រុកខ្មែរវាធ្វេី Test ចិត្ត ខ្ញុំច្រេីនណាស់ អំពីការហ៊ានលះបង់ជិវិត ទ្រព្យសម្បត្តិ ប្រពន្ធកូន ហេីយវាក៏អប់រំខ្ញុំច្រេីនណាស់ដែរអំពីចរិតអ្នកដឹកនាំខ្មែរ និងចរិតខ្មែរទូទៅ។ ខ្មែរយេីងរកអ្នកស្រឡាញ់ជាតិពិតប្រាកដអត់មានទេ។ មេដឹកនាំខ្មែរទាំងអស់មិនចេះគ្រប់គ្រងប្រទេសខ្លួនឯងទេបេីគ្មានគេត្រួត, មិនថាគណបក្សកាន់អំណាចឬគណបក្សប្រឆាំង។ បេីគ្រប់គ្រងខ្លួនឯងគឺឈ្លោះគ្នាដណ្តេីមគ្នាធ្វេីធំ។ គណបក្សកាន់អំណាចបេីមិនមានយួនត្រួតទេនឹងមានក្រុម ស ខេង, ទា បាញ់ និង ជា សិម។ គណបក្សប្រឆាំងទៅវិញអត់មានអ្នកណាត្រួតដូច្នោះហេីយបានជាឈ្លោះគ្នាបាក់បែកគ្នាអស់។ ឥឡូវនេះមេៗគណបក្សប្រឆាំងរត់ចូល ហ៊ុន សែន សឹងតែទាំងអស់។ 

មូលហេតុគឺខ្មែរម្នាក់ៗកេីតមកមានកិលេសជាបរិវារ។ ខ្មែរម្នាក់ៗត្រូវភ្លេីងកិលេសដុតយ៉ាងក្តៅនៅក្នុងចិត្តរាប់ជាតិមកហេីយ ធ្វេីឳ្យខ្មែរម្នាក់ៗវង្វេង លែងដឹងខុសត្រូវ ខ្មៅស ល្អអាក្រក់។ ដេីម្បីរលត់ភ្លេីងកិលេសនេះបាន មានតែធម៌មួយគត់គឺខ្មែរម្នាក់ៗត្រូវតែបដិបត្តិព្រហ្មវិហារធម៌៤៖ ខ្មែរម្នាក់ៗត្រូវ ត្រូវចេះស្រឡាញ់គ្នា ចេះរាប់អានគ្នា ចេះរាប់គ្នាជាមិត្ត, ខ្មែរម្នាក់ៗត្រូវចេះអាណិតអាសូរគ្នា ចេះមានខន្តីដល់គ្នា ចេះអត់អោនដល់គ្នា, ខ្មែរម្នាក់ៗមិនចេះច្រណែនគ្នា, មេដឹក់នាំខ្មែរមិនចេះកាន់ជេីងក្រុមខាងណាមួយ។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...