Skip to main content

តេីសម្លាប់មនុស្សបាបទេ?



ការស្វែងយល់អំពីព្រះពុទ្ធសាសនា

តេីសម្លាប់មនុស្សបាបទេ?

ព្រះសាម្មាសាមពុទ្ធ អប់រំមនុស្ស (ធម៌អហិង្សា)ឲ្យចៀសវាងទាំងអស់នូវការសម្លាប់ជីវិត មិនថាជីវិតមនុស្សឬសត្វ។  ការសម្លាប់ជីវិតគ្រប់ប្រភេទជាអំពេីបាប។

បាបមានន័យថា អាក្រក់ ឬពំុប្រសេីរ

តែនៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គអប់រំមនុស្សឲ្យចេះប្រេីបញ្ញា ដេីម្បីរស់នឹងស្វែងរកសេចក្តសុខ។ 

ឧទាហរណ៍ បេីមានមនុស្សខូច ចូលក្នុងផ្ទះយេីងចង់ចាប់រំលោភកូនប្រពន្ធយេីង, តេីយេីងជាឪពុកសម្លាប់មនុស្សខូចនោះ បាបទេ។


យេីងសម្លាប់មនុស្សខូចដែលចូលក្នុងផ្្ទះយេីងហេីយចង់ចាប់រំលោភកូនប្រពន្ធយេីង គឺមិនបាបព្រោះយេីងសម្លាប់ដោយឥតចេតនា(ការត្រៀមឬរៀបចំទុកមុន)។

នៅពេលមួយព្រះចៅភិមភិសានបានមកទូលព្រះសម្មាសម្ពុទ្ធថា នគររបស់ព្រះអង្គកំពុងមានភាពចលាចលយាំងខ្លាំង។ ចោរប្រាំរយប្លន់គ្រប់ទិសទី ធ្វេីឲ្យរាស្រ្តក្តៅក្រហាយ ឈ្មួញទាំងឡាយលែងហានចេញមកប្រកបមុខរបរ ឥតមានទាហានការពារ ពីព្រោះទាហានខ្លាចបាប រត់ចូលបួសជាសមណៈអស់ ។  

មានស្តេចមួយព្រះអង្គទៀតបានមកក្រាបទូលព្រះសម្មាសម្ពុទ្ធថា នគររបស់ព្រះអង្គមាន មាននគរជិតខាងចង់ឈ្លានពាន ហេីយព្រះ អង្គក៏បានសួរព្រះសម្មាសម្ពុទ្ធថាតេីធ្វេីសង្រ្គាម ខុសសីលធម៌ឬទេ? ។
ព្រះសម្មាសម្ពុទ្ធបានតបថា ធ្វេីសង្រ្គាមដេីម្បីកសាងភាពល្បីល្បាញសម្រាប់បុគ្គល់(អត្តា)ក្នុងចេតនាចង់ឲ្យប្រទេសជិតខាងវិនាសហេីយឲ្យរាស្រ្តរបស់ប្រទេសនោះឈឺចាប់ គឺជាអំពេីបាប។ ធ្វេីសង្រ្គាមដេីម្បីការពារសន្តិសុខរបស់រាស្រ្តក្នុងប្រទេសមិនមែនជាអំពេីបាបព្រោះវាមិនកេីតមកពីអកុសលចិត្ត(ចិត្តអាក្រក់)ប៉ុន្តែមានកម្ម

កម្មក្នុងន័យនេះ គឺការសងសឹក ឬចងពៀរ គ្នាមិនចេះចប់។ ការសម្លាប់ជីវិតមនុស្សឬសត្វដោយចេតនាគឺបាប។ព្រះសម្មាសាមពុទ្ធ អប់រំយេីងឲ្យចេះប្រេីបញ្ញា ហេីយយេីងជាពុទ្ធសានិកជនក៏ត្រូវតែមានការចេះត្រិះរិះត្រូវ (សម្មាសង្កប្បះ)។

មានការសម្ភាសន៍ ខ្មែរក្រហមជាច្រេីននាក់អំពីការកាប់សម្លាប់រង្គាលរវាងសម័យ១៩៧៥−៧៩។  ម្នាក់់ៗបដិសេធថាខ្លួនគ្រាន់តែទទួលបញ្ជាពីថ្នាក់លេីទេ ហេីយមិនមានចេតនាចង់សម្លាប់ទេ។

តេីអ្នកណាជាអ្នកកាត់ទោសពួកខ្មែរក្រហម?បេីច្បាប់រដ្ឋមិនអាចបង្ហាញថា ពួកខ្មែរក្រហមជាអ្នកសម្លាប់ដោយខ្លួនឯង។

មានតែពួកខ្មែរក្រហមខ្លួនឯងទេ ដែលអាចបង្ហាញការពិតថាខ្លួនឯង មានចេតនាឬអចេតនា ហេីយមានតែច្បាប់កម្មផល តែមួយគត់ដែលហានកាត់ទោសពួកគេ។

ច្បាប់កម្មផលនេះគឺជាច្បស់កំពូល ជាច្បាប់ធម្មជាតិ គ្មានអ្នកបង្កេីត មេីលមិនឃេីញ ឥតខ្លួនប្រាណ។ ច្បាប់នេះដេីរតាមយេីងគ្រប់ជំហាន សេុីបអង្លេតគ្រប់ឥរិយាបថដែលយេីងធេ្វី មានកាយ វាចានិងចិត្តជាដេីម។
ច្បាប់កម្មផលនេះនឹងផ្ដល់គុណនិងទោលភ្លាមៗ ឬក៏នៅពេលមិនយូរមិនឆាប់ជាពំខាន។

តែការកាប់សម្លាប់ដែលមានទ្រង់ទ្រាយធំ ហេីយមានមនុស្សរាប់លាននាក់ត្រូវស្លាប់នោះ ផលរបស់វាយេីងទាំងអស់ អាចមេីលឃេីញយ៉ាងជាក់ស្ដែង គឺសង្គមត្រូវជួបវិបត្តិគ្រប់យា៉ងដូចជា ការកាប់សម្លាប់ ដណ្ដេីមគ្នាសីុ,ការអស់ផ្ទះសម្បែងរស់នៅ, ការអស់ដីប្លី, ការស្លាប់ពី់ជម្ងឺឬដោយហេតុផ្សេងៗ, ក្មេងកេីតមកពិការ
ដៃជេីង និងភ្នែក។ល។

តេីអ្នកណាជាអ្នកទទួលខុសត្រូវ?ក្នុងការអប់រំរបស់ព្រះពុទ្ធសាសនា យេីងរាល់ៗគ្នា ជាអ្នកទទួលខុសត្រូវ, យេីងរាល់គ្នាជាម្ចាស់អារម្មណ៍របស់យេីង ហេីយជាអ្នកហាត់អប់រំចិត្តរបស់យេីងឲ្យបរិសុទ្ធដេីប្បីជម្រះនូវកិលេសនិងតណ្ហា ដែលជាភូមិនៃទុក្ខ។យេីងធ្វេីសង្រ្គាមសម្លាប់គ្នាឯង ក៏មកពីកិលេសនិងតណ្ហានេះដែរ។

តេីអ្វីទៅគឺជាកិលេសនិងតណ្ហា?លោភះ (ការចង់បានហួសពេក)មោហះ (អវិជ្ជាឬមិនដឹងធម៌) និងទោសះ
(កំហឹង)។

ស្ថានភាពដែលកេីតឡេីងក្នូងប្រទេសខ្មែរគឺជាបរាជ័យមួយ នៃការអបរំផ្នែកព្រះពុទ្ធសាសនារបស់ប្រទេសខ្មែរ។

យេីងមិនបានអប់រំខ្មែរឲ្យបតិបត្តិសមាធិព្រោះសមាធិបង្កេីតនូវបញ្ញា សមាធិធ្វេីឲ្យខ្មែរជឿជាក់លេីខ្លួនឯង សមាធិធ្វេីឲ្យខ្មែរក្លាហាន សមាធិធ្វេីខ្មែរមេីលធ្លុះនូវអវិជ្ជា។

អ្នកដឹកនាំផ្ដាច់ការ ខ្លាចណាស់និងសង្គមដែលមានបញ្ញា សង្គមដែលជឿជាក់លេីខ្លួនឯង សង្គមដែលក្លាហាន ពីព្រោះធ្វេីឲ្យគេពិបាកក្នុងការដឹកនាំ។

វិបត្តិទាំងអស់គឺជាឪកាសរបស់អ្នកដឹកនាំផ្ដាច់ការ គេនឹងដឹកនាំយេីងរហូតដល់ថ្ងៃអវសាន។

by Bouawat Sithi  

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...