Skip to main content

ការស្វែងយល់ដឹងអំពីព្រះពុទ្ធសាសនា


មនុស្សលោកទាំងអស់ខំស្វែងរកសេចក្តីសុខ  តែមិនជួបសេចក្តីសុខ ពីព្រោះសេចក្តីសុខ មិនមែនជាអរិយសច្ចធម៌ ឬមិនមែនធម៌ពិត។

មានសុខហេីយ តែទុក្ខដេីរតាម បេីយេីងថ្លឹងសុខហេីយនិងទុក្ខ យេីងនឹងអាចដឹងថាសុខនិងទុក្ខមានតម្លៃស្មេីគ្នា ព្រោះវាជាបច្ច័យនៃការតាក់តែង; ជាវេទនាចេតសិកដែលជាអង្គមួយនៃខន្ធ៥ឬបញ្ចខន្ធ។

មុននឹងឃេីញសេចក្តីសុខ ព្រះសម្មាសាម្ពុទ្ធបានអប់រំមនុស្សលោកឲ្យស្វែងរកឫសគល់របស់សេចក្តីទុក្ខឲ្យឃេីញ ជាមុនសិន ទេីបជួបសេចក្តីសុខនៅពេលក្រោយ។

ទុក្ខនេះហេីយហៅថាទុក្ខសច្ចដែលជាអង្គមួយនៃអរិយសច្ចធម៌ទាំង៤ ជាខ្លឹមនៃការអប់រំនៃព្រះពុទ្ធសាសនា។

សេចក្តីសុខនេះមិនមែនបានមកដោយមានធនធានច្រេីន ទ្រព្យសម្បត្តិច្រេីន បានភរិយាឬស្វាមីស្អាត ឬមានបុត្រាឬបុត្រីដែលរៀនពូកែ។

សេចក្តីសុខដែលកេីតឡេីងមកពីការតាក់តែងជាលោកីយសុខ សេចក្តីសុខដែលមិនទៀង។ ព្រះសមា្មសម្ពុទ្ធអប់រំមនុស្សលោក ឲ្យស្វែងរកអ្វីដែលហួសពីសេចក្តីសុខនិងទុក្ខ គឺ ឧបេក្ខា ជាអារម្មណ៍កណ្តាលសុខហេីយទុក្ខ  ជាលោកុត្តរ សំដៅទៅព្រះនិព្វាន។

តេីមនុស្សយេីងអាចរកឃេីញព្រះនិព្វានទេ?នេះជាសំណួរមួយដែលខ្ញុំជឿថា ពុទ្ធបរិស័ទជាច្រេីនចង់ដឹង។

យេីងម្នាក់ៗជួបព្រះនិព្វានសឹងតែរាល់ថ្ងៃ នៅពេលយេីងមិនគឹត ពេលយេីងដាក់អារម្មណ៍នៅកណ្តាល ហៅថាឧបេក្ខា តែនិពា្វននេះនឹងនៅមិនឋិតថេរ ព្រោះយេីងមិនទាន់ចេះរលត់កិលេសរបស់យេីង។

ព្រះនិព្វានមិនមែនការស្លាប់របស់ព្រះអរហន្ត; ព្រះនិព្វានគឺភាពត្រជាក់ដែលកេីតឡេីងនៅេពលដែលភ្លេីងកិលេសនិងតណ្ហាត្រូវបានរលត់អស់ដោយបុគ្គលដែលដឹងច្បាស់នូវអរិយសច្ចធម៌ទាំង៤ ហេីយបដិបត្តិយា៉ងផ្ចិតផ្ចង់នូវមគ្គទាំង៨ ដែលជាផ្លូវតែមួយគត់នៃការចម្លងទុក្ខ នេះបានទៅដល់អ្នកដែលបដិបត្តិ
សមាធិ និងវិបស្សនា។

by Bouawat Sithi

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...