ម៉េចក៏យេីងធ្វេី ឲ្យធម៌ព្រះច្របូកច្របល់ម៉្លេះ! ធម៌របស់ព្រះពុទ្ធងាយៗ មិនពិបាក តែអ្នកអប់រំធ្វេីឲ្យធម៌នោះច្របូកច្របល់ មិនងាយយល់, ធ្វេីឲ្យក្មេងជំនាន់ក្រោយនៅឃ្លាតឆ្ងាយពីវត្ត; ធ្វេីឲ្យពុទ្ធបរិស័ទរត់ចោលវត្ត ចូលទៅជ្រកកោននៅក្រោមសាសនាផ្សេង ពីព្រោះពួកគេលែងមានជំនឿលេីការអប់រំរបស់ព្រះពុទ្ធ ថាអាចជួយរលត់ទុក្ខឬសម្រាលទុក្ខពួកគេបាន។ គោលបំណងរបស់ព្រះសម្មាសម្ពុទ្ធច្បាស់លាស់ណាស់ ហេីយអ្នកដែលយល់ធម៌ច្បាស់ក៏អស់ការសង្ស័យដែរថា ព្រះអង្គមានមេត្តាធម៌ចង់ជួយសត្វលោកទាំងអស់ឲ្យរស់ដោយមានសេរីភាពពីកិលេសទាំងអស់ គឺការរលត់ទុក្ខ ឆ្ពោះទៅកាន់ព្រះនិព្វាន។ ព្រះនិព្វានស្តេីរតែ នាំគ្នាលែងនិយាយរួចអស់ទៅហេីយក្នុងរង្វង់អ្នកអប់រំព្រះពុទ្ធសាសនានៅក្នុងប្រទេសខ្មែរ បេីបាននិយាយទៅវិញ ក៏និយាយស្រាលៗដែរ ដូចនៅក្នុងធម្មទេសនាជាដេីម ព្រោះតែព្រះសង្ឃខ្មែរភាគច្រេីនកាន់ភ្ជាប់និង បរិយត្តិបូជា ខ្លាំងជាងបដិបត្តិបូជា លេីកលែងតែព្រះសង្ឃមួយចំនួនតូចដែល ប្រតិបត្តិសមាធិនិងវិបស្សនា; សូម្បីតែព្រះសង្ឃខ្លះ សឹងតែពំុជឿថាខ្លួនអាចសម្រេចព្រះនិព្វានបានទៀតផង។ និព្ធាន ប្រែថាការផ្ដាច់ ឬការរលត់អស់នូវកិលេសនិងតណ្ហា ឬភាពត្រជាក់កេីតឡេីងនៅពេល ភ្លេីងកិលេស...