Skip to main content

Posts

ការញៀនទូរស័ព្ទ!!

ពេលណាត់ជួបមិត្តភក្តី, ណាត់មនុស្សមកប្រជំុ, ណាត់ញាតិមកញ៉ាំបាយ, អ្នកខ្លះមិនជជែកគ្នាលេង សុខចិត្តអង្គុយលេងទូរស័ព្ទ; បេីចង់លេងទូរស័ព្ទ ម៉េចក៏មិនលេងតែម្នាក់ឯងទៅ, ចាំបាច់ណាត់មិត្តភ័ក្តីឲ្យមកមេីលយេីងលេងទូរស័ព្ទធ្វេីអី។ ការញៀនទូរស័ព្ទជារឿងមនុស្សសម្ពន្ធដែលអាចធ្វេីឲ្យមានបញ្ហាបាន។ ពេលណាបេីយេីង ញៀននិងរឿងអ្វីមួយ ហេីយឈ្ងោកមុខចុះនៅតែម្នាក់ឯង ចាត់ថាយេីងជាមនុស្សមានជម្ងឺផ្លូវចិត្ត; បេីយេីងនៅជាមួយអ្នកដទៃទៀត ហេីយឈ្ងោកមុខចុះនៅតែម្នាក់ឯង ចាត់ថាយេីងជាមនុស្ស ដែលឥតមានមារយាទ។ ដូច្នោះហេីយត្រូវប្រេីជីវិតរបស់យេីងនៅនិងរបស់ដែលមានជីវិត ព្រោះយេីងជារបស់ដែល មានជីវិត; បេីយេីងប្រេីជីវិតនៅនិងរបស់ដែលឥតមានជីវិត ថ្ងៃណាមួយយេីងនឹងក្លាយទៅជារបស់ដែលឥតមានជីវិតដូច្នោះដែរ។ បេីបងប្អូនគិតថាមានប្រយោជន៍ដល់អ្នកដទៃ សូមជួយផ្ញេីបន្ត (share)។

វិធីអង្គុយសមាធិ

រកកន្លែងអង្គុយឲ្យស្រួល, អង្គុយឲ្យត្រង់ខ្លួន, ដាក់ជេីងស្ដាំលេីជេីងឆ្វេង, ដាក់ដៃស្តាំលេីដៃឆ្វេង, ទម្លាក់ស្មាចុះឲ្យស្មេីគ្នា, បិទភ្នែកទាំងសងខាង, ដកដង្ហេិមចូលឲ្យដឹងថាយេីងដកដង្ហេីមចូល, ដកដង្ហេិមចេញឲ្យដឹងថាយេីងដកដង្ហេីមចេញ,ដកដង្ហេិមចូលវែងឲ្យដឹងថាយេីងដកដង្ហេីមចូលវែង,ដកដង្ហេិមចេញវែងឲ្យដឹងថាយេីងដកដង្ហេីមចេញវែង,ដកដង្ហេីមចូលខ្លីឲ្យដឹងថាយេីងដកដង្ហេីមចូលខ្លី, ដកដង្ហេិមចូលធូរឲ្យដឹងថាយេីងដកដង្ហេីមចូលធូរ, ដកដង្ហេិមចូលតឹងឲ្យដឹងថាយេីងដកដង្ហេីមចូលតឹង, ដកដង្ហេិមចូលវែងធូរឲ្យដឹងថាយេីងដកដង្ហេីមចូលវែងធូរ,ដកដង្ហេិមចូលខ្លីធូរឲ្យដឹងថាយេីងដកដង្ហេីមចូលខ្្លីធូរ។ នេះហៅថាវិបស្សនាភាវនា ឬការចម្រេីនសតិ ធ្វេីឲ្យយេីងមានសតិសម្បជញ្ញៈ ដឹងខ្លួនគ្រប់ពេលដកដង្ហេីម ២៤មោ៉ង។ មនុស្សដែលមានសតិជាមនុស្សដែលកម្រធ្វេីខុស។ អង្គុយក៏បាន, ដេីរក៏បាន, ឈរក៏បាន, ដេកក៏បាន តែតាំងចិត្តឲ្យស៊ប់នៅនិងការដកដង្ហេីម; តាមអារម្មណ៍យេីងឲ្យជាប់កំុឲ្យវារត់ចេញពីការដកដង្ហេីមចេញចូល។ ពេលណាអារម្មណ៍យេីងរត់ចេញពីការដកដង្ហេីមចេញចូល ត្រូវទាញវាត្រឡប់មក វិញ។  អ្នកនឹងដឹងនូវសេចក្តីសុខ ដែលពិបាកនិងអធិបាយប្រាប់អ្នកដទៃបាន។ សាកអង្គុយ៥នាទីឲ្យបានរាល់ថ្ងៃ អ...

សំណួរ ១០ខ ដែលព្រះពុទ្ធបដិសេធមិនតប คำถาม๑๐ ข้อที่พระพุทธเจ้าไม่ตอบ

សំណួរ១០ខនេះ ព្រះពុទ្ធបដិសេធមិនតប ពីព្រោះព្រះអង្គយល់ថាសំណួរទាំងនេះមិនសំខាន់ដល់ការរលត់ទុក្ខរបស់មនុស្សឬមិនទាក់ទងនិងការរលត់ទុក្ខរបស់មនុស្ស។ ព្រះអង្គយល់ថាបេីព្រះអង្គតបនិងសំណួរទាំងនេះ មនុស្សធម្មតានឹងមិនអាចយល់បានឡេីយ ហេីយវានឹងធ្វេីឲ្យពួកគេឆ្ងល់ខ្លាំងហេីយប្រកែក​គ្នា​រក​ខុស​រកត្រូវ​ យកឈ្មះយកចាញ់រៀងខ្លួនដែលធ្វេីឲ្យខាតពេលវេលា ស្វែងរកផ្លូវពិតឆ្ពោះទៅរករលត់តទុក្ខញាុំងគឺព្រះនិព្វាន។ ១.តេីពិភពលោកអមត? ២.តេីពិភពលោកមិនអមត? ៣.តេីពិភពលោកល្ហល្ហេវ​គ្មានដែនកំណត់(តេីលោកមានព្រំដែនទេ)? ៤.តេីពិភពលោកមិនល្ហរល្ហេវមានដែនកំណត់?(តេីលោកមិនមានព្រំដែនទែ? ៥.តេីព្រលឹង(ជីវិត, វិញ្ញាណ)និងកាយដូចគ្នាទេ? ៦.តេីព្រលឹងនិងកាយមិនដូចគ្នាទេ? ៧.តេីមានសត្វលោកទៀតឬបន្ទាប់ពីការស្លាប់? ៨.តេីមិនមានសត្វលោកទៀតឬបន្ទាប់ពីការស្លាប់? ៩.តេីមានឬមិនមានសត្វទៀតបន្ទាប់ពីការស្លាប់? ១០.តេីអាចមានសត្វលោកឬក៏មិនអាចមានសត្វលោកបន្វាប់ពីការស្លាប់? คำถาม๑๐ ข้อที่พระพุทธเจ้าไม่ตอบ ๑. โลกเที่ยง (ยั่งยืนนิรันดร) หรือ? ๒. โลกไม่เที่ยงหรือ? ๓. โลกมีที่สุดหรือ? ๔. โลกไม่มีที่สุดหรือ? ๕. ชี...

ទុក្ខកេីតពីការដេីរលេង

ការដេីរលេងកម្សាន្ត ទៅមេីលកន្លែងនេះ, ទៅមេីលកន្លែងនោះ, ការធ្វេីដំណេីរ ច្រេីនដោយមិនចាំបាច់ មិនមែនជាការស្វែងរកសេចក្តីសុខដ៏ពិតប្រាកដនោះឡេីយ ពីព្រោះកិលេស(អារម្មណ៍)ជាអ្នកបញ្ជាយេីងឲ្យចង់ដេីរ; វាធ្វេីឲ្យយេីងមិនចេះនៅស្ងៀម បេីមិនបានដេីរលេងទេ វាធ្វេីឲ្យយេីងកេីតទុក្ខ។ ដេីរច្រេីនទុក្ខ ច្រេីន; ដេីរច្រេីនគ្រោះថ្នាក់ច្រេីន ហេីយការគ្រោះថ្នាក់ដែលកេីតពីការដេីរលេងច្រេីន មិនមែនជាផលកម្មដែលកសាងទុកពីជាតិមុនទេ តែជាផលកម្មដែលកេីតឡេីងពីការប្រមាទឬការដេីរលេងច្រេីន។ សេចក្តីសុខពិតប្រាកដកេីតពីសេចស្ងប់។

ទុក្ខធ្វេីឲ្យមនុស្សផ្លាស់ប្តូរ!!

កន្លែងណាមានការផ្លាស់ប្តូរច្រេីន កន្លែងនោះមានទុក្ខច្រេីន? តែទុក្ខនេះអាចធ្វេីឲ្យមនុស្សចេះរេីបម្រាស់ចេញពីទ្រុងនៃអវិជ្ជា ដែលធ្វេីឲ្យយេីងខ្វះសេរីភាពក្នុងការគិតនោះដែរ។ ព្រះអភិធម្មអប់រំអំពីចិត្តច្រេីនជាងគេបំផុត ក្នុងចំណោមគម្ពីរទាំង៣នៃព្រះត្រៃបីដក, គឺអប់រំសភាវៈរបស់ចិត្ត ហេីយនិងលក្ខណរបស់ចិត្ត។ ចិត្តបញ្ជាមនុស្សឲ្យធ្វេីគ្រប់យា៉ង; វាទទួលអរម្មណ៍តាមទ្វារអារម្មណ៍ទាំង៦ ហៅ អាយតន; មានទាំងខាងក្រៅហេីយនិងខាងក្នុង។ ភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, មនោ ហៅថាអាយតនៈ ខាងក្នុង ( ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ )។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ហៅថាអាយតនៈខាងក្រៅ( ហៅឲ្យពេញ ជារូបាយតនៈ, សទ្ទាយតនៈ , គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មាយតនៈ)។ អារយតនៈទាំង៦ខាងក្រៅហេីយនិង៦ខាងក្នុងនេះជាភូមិលំនៅនៃទុក្ខរបស់មនុស្ស។ ចិត្តរបស់មនុស្សជាអ្នកទទួលអារម្មណ៍ទាំងអស់ ដែលបរិភោគតាម ទ្វារអារម្មណ៍ ទាំង៦នេះ; វាបញ្ជា មនុស្សមិនឲ្យនៅស្ងៀម; និយាយចំៗ គឺវាបញ្ជាមនុស្សមិនឲ្យបានសុខ។ យេីងអង្គុយមិនឈប់ក៏ស្លាប់, ដេីរមិនឈប់ក៏ស្លប់, ដេកមិនឈប់ក៏ស្លាប់, ឈរមិនឈប់ក៏ស្លាប់; យេីងត្រូវតែផ្លា...

សាសនានិងសង្គម

សាសនា ប្រែថា  ការប្រៀនប្រដៅ,   ការអប់រំ, លទ្ធិ, (ទីពឹង) ការគោរពសាសនាច្របូកច្របល់រវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាបង្ហាញនូវភាពទន់ខ្សោយអំពីការយល់ដឹងនៃការអប់រំរបស់ព្រះពុទ្ធសាសនានៅក្នុងសង្គម ខ្មែរ  ហេីយថែមទាំងបង្ហាញនូវភាពមិនជឿជាក់ឬភាពសង្ស័យរបស់សង្គមថាព្រះពុទ្ធសាសនាជាសាសនារលត់ទុក្ខមែន ហេីយវាថែមទាំងបង្ហាញនូវភាពមិនជឿជាក់របស់សង្គម ថាតេីពួកគេគួរដេីរតាមផ្លូវណា៖   តេីពួកគេគួរដេីរតាមព្រហ្មញ្ញសាសនាឬក៏តិរច្ឆានសាសនា(អបីយជំនឿ) ដែលអប់រំមនុស្សឲ្យចាំតែពឹងពាក់លេីការបន់ស្រន់ព្រះ ឬការបួងសួងដល់ព្រះអាទិទេព, ឬព្រលឹងខ្មោច, ឬព្រលឹងព្រាយបីសាច, ឬអ្នកតា ឲ្យមកជួយរម្សាយទុក្ខរបស់គេ ដោយមិនចំបាច់ខំប្រឹងដោយខ្លួនឯង ហេីយនាំគ្នាជឿថាព្រលឹងទាំងនោះនឹងអាចជួយរម្សាយទុក្ខរបស់គេបាន ឬក៏នាំគ្នាដេីរតាមផ្លូវតែមួយគត់របស់ព្រះសម្មាសម្ពុទ្ធ ដែលអប់រំពួកគេឲ្យពឹងលេីខ្លួនឯង, ឲ្យមានការព្យាយាមដោយខ្លួនឯង, ឲ្យចេះគិតត្រិះរិះ, ឲ្យចេះប្រេីសតិនិងបញ្ញារបស់ខ្លួនឯង ។ ខ្មែរយេីងរគោរពព្រហ្មញ្ញសាសនាហេីយនិងតិរច្ឆានសាសនានេះតកូនតចៅតាំងពីសម័យបុរាណ នៅដេីមសម័យ អង្គរមកម្លេ៉ះ ជាងមួយពាន់ឆ្នាំមកហេីយ ហេីយក៏ នាំគ្នាដេីរតាមទាំងងងឹតងង...

ខន្ធ៥-អនត្តលក្ខណសូត្រ

អនត្តលក្ខណសូត្រ ឯវម្មេ សុតំ (សូត្រនេះឈ្មោះអនត្តលក្ខណសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្តាប់មកហើយយ៉ាងនេះថា៖ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនូវបញ្ចវគ្គិយ៍ភិក្ខុទាំងឡាយ ក្នុងទីនោះ (ឲ្យនាំគ្នាតាំងចិត្តស្តាប់នូវភាសិតនេះ) ថា៖ រូបក្ខន្ធ ម្នាលភិក្ខុទាំងឡាយ រូបគឺរាងកាយ ជាអនត្តា មិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើរូបនេះ ជារបស់ខ្លួនពិតមែន។ រូបនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធ គឺជម្ងឺដំកាត់ឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តាពិតមែន ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់ អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។ វេទនាខន្ធ វេទនាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវេទនានេះ ជារបស់ខ្លួនពិតមែន វេទនានេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា សូម...