យកឈ្នះអ្នកខឹងគឺមិនខឹង, ធ្វេី បានទេ?។ ហេតុ ដែលធ្វេីឲ្យអ្នកដទៃស្អប់ យេីងមានបីយា៉ង៖ ទី១. ស្អប់(ជេរ)ព្រោះចរិតរបស់យេីង៖ គេជេរឬស្អប់ យេីងមិនមែនមកពី ចរិតរបស់គេទេ; វាមក ពីចរិតរបស់យេីងដែលធ្វេីឲ្្យគេមិនចូលចិត្តយេីង; យេីងត្រូវកែចរិតយេីងភ្លាម។ ទី២. ស្អប់(ជេរ)ព្រោះច្រណែននិងយេីង៖ ការស្អប់ព្រោះច្រណែនជាអវិជ្ជា(មោហៈ)ដែលនាំឲ្យ មនុស្សកេីតទុក្ខរហូតអស់មួយជិវិត បេីសិនជាពួកគេមិនចេះជម្រះអារម្មណ៍របស់គេឲ្យស្អាត។ មនុស្ស ដែលស្អប់អ្នកដទៃពីព្រោះតែច្រណែននិងគេនោះ ជាមនុស្សចិត្តអាក្រក់, គឺជាមនុស្សដែលមានអកុសលចិត្តជាផលឬបច្ច័យកសាងទុកពីជាតិមុន; ជាមនុស្សដែលមិនធ្លាប់ធ្វេីអំពេីល្អឬបុណ្យពីជាតិមុន ហេីយនិងជាតិនេះ។ បេីយេីងរស់នៅជិតមនុស្សប្រភេទនេះ យេីងត្រូវធ្វេីគំរូឬតួយា៉ងដ៏ល្អសម្រាប់ខ្លួនយេីង និងគ្រូសារ របស់យេីង ដេីម្បីឲ្យអ្នកដទៃធ្វេីឬដេីរតាម។ យេីងត្រូវកាន់ភ្ជាប់នូវ ធម៌ទាំង៣ប្រការនេះ ៖ទី១.ខន្តី គឺមានចិត្ត អំណត់អត់ឱន , សេចក្ដីអត់ធន់ , អត់ទ្រាំនូវកំហឹងនិងសេចក្ដីទុក្ខកង្វល់ជាដើម; ទី២ មេត្តាធម៌ គឺមានចិត្ត មេត្រីភាព , សេចក្ដីរាប់រក , សេចក្ដីរាប់អានគ្នា , សេចក្ដីប្រណី , បំណងចង់ឲ្យ អ្នកដទៃបាន សេចក្ដី សុខ ចម្រើនដូចយ...