Skip to main content

កិលេសគឺឫសគល់នៃទុក្ខ!!

អានហេីយអ្នកនឹងមានបញ្ា!
អ្នកសិក្សាខ្មែរម្នាក់ៗ ចំណាយពេលច្រេីនហួស សិក្សាប្រវត្តិសាស្ត្ររបស់ឧក្រិដ្ឋជនប្រល័យពូជសាស្ត្រ របស់ខ្មែរ; ខ្មែរអ្នកជាតិនិយមមួយចំនួន នាំគ្នាលេីកតម្កេីងចលនាតស៊ូរបស់ពួកនេះ តែពួកគេមិនបាននាំគ្នាសិក្សាតេីហេតុអ្វីបានជាពួកនេះក្លាយទៅជាបីសាចដូច្នេះ។ 

សោកនាដកម្មរបស់ជាតិដែលកេីតឡេីងក្មុងកម្ពុជា កេីតមកពីកិលេសនិងតណ្ហារបស់មនុស្ស។ បេីនិយាយពីកិលេស អាអ្នកចេះនិងអ្នកដឹកនាំស្រុកខ្មែរ មិនដឹងថាស្អី, ថាតេីវាមានន័យយា៉ងណា; រហូតដល់ពួកនេះសម្លាប់អស់ ៣លាននាក់ទៀត នៅតែមិនដឹងទៀតថាតេីកិលេសជាស្អី។ 

កិលេស ប្រែថាការសៅហ្មងចិត្ត តាមវចនានុក្រមសម្តេច ជួនណាត; តាមភាសាអ្នកប្រតិបត្តសមាធិកម្មដ្ឋានឬវិបស្សានាកម្មដ្ឋាន ប្រែថា ចំណងដែលចងខ្លួនយេីងជាប់និងអ្វីមួយមិនឲ្យរេីរួច; តណ្ហាប្រែថាចំណង់ ឬការចង់បានហួសពែក គឺយេីងចង់ធ្វេីស្តេច, យេីងចង់មានអំណាច, យេីងចង់ឲ្យគេគោរព។ល។ កិលេសមានអង្គ ៣ គឺ លោភៈ, មោហៈ, ទោសៈ ជាគ្រឹះ។

កិលេសគឺជារោគញៀន, បេីបុគ្គលណាដែលត្រូវកិលេសគ្របសង្កត់ហេីយ មិនត្រឹមតែធ្វេីឲ្យប្រទេសជាតិវិនាសទេ ថែមទាំងធ្វេីឲ្យខ្លួនឯងវិនាសទៀតផង។

កិលេសគឺជាទុក្ខរបស់មនុស្ស ្ដែលត្រូវជម្រះដោយ វិធីប្រតិបត្តិសមាធិនិងវិបស្សនាបណ្ណោះ។

កិលេស ជាគ្រឿងសៅហ្មងនៃចិត្ត គឺចិត្តដែលមានធូលី គឹមាន លោភៈ ទោសៈ មោហៈ
កិលេសមាន១០យ៉ាងគឺ៖
  • សក្កាយទិដ្ធិៈ ការប្រកាន់ថាកាយជារបស់ខ្លួន ឬបញ្ចក្ខន្ធជារបស់ខ្លួន
  • វិចិកច្ឆាៈ សេចក្តី សង្ស័យ ស្ទាក់ស្ទើរ មិនប្រាកដ
  • សីលព្វត្តបរាមាសៈ ប្រកាន់នូវវត្តប្រតិបត្តិរបស់ខ្លួនថាត្រឹមត្រូវ
  • កាមរាគៈ សេចក្តីត្រេកអររីករាយក្នុងវត្ថុកាមតម្រេកក្នុងកាម
  • បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
  • រូបរាគៈ សេចក្តីត្រេកអរនៅក្នុងរួបភាពតម្រេកក្នុងរួប
  • អរូបរាគៈ សេចក្តីត្រេកអរនៅក្នុងអរូបតម្រេកក្នុងអរូប
  • មានៈ សេចក្តីប្រកាន់លើកតម្កើងខ្លួនឯងមើលងាយអ្នកដទៃ
  • ឧទ្ធច្ចៈ ចិត្តរសាប់រសល់ រវើរវាយ
  • អវិជ្ជាៈ សេចក្តីល្ងង់ខ្លៅ ភាពមិនដឹង។

Comments

rosalba said…
អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...