អតីតគឺទុក្ខ អតីតមិនមែនជាថ្ងៃល្អរបស់មនុស្សទេ ; អតីតគឺជាទុក្ខរបស់មនុស្ស ពីព្រោះវាតោងជាប់និងអារម្មណ៍របស់មនុស្ស មិនថាអតីតនោះល្អឬអាក្រក់។ មនុស្សត្រូវតែឈប់តោងជាប់និងអតីត ; មនុស្សមិនអាចកែអតីតបានឡេីយ ពីព្រោះវាផុតរួចទៅហេីយ។ មនុស្សក៏មិនត្រូវគិតជញ្ជឹងអំពីអនាគតនោះដែរ ព្រោះវាមិនទាន់មកដល់ ; វាគ្រាន់តែជាការស្រម័យប៉ុណ្ណោះ។ ព្រះសម្មាសម្ពុទ្ធមានឳវាទថា បេីចង់ឲ្យអនាគតល្អ មនុស្សត្រូវតែរស់ក្នុងបច្ចុប្បន្នកាល រស់ឲ្យមានសតិ ដឹងខុសហេីយនិងត្រូវ។ មនុស្សទាំងអស់តែងតែធ្វេីខុសមុន មិនតិចក៏ច្រេីន ហេីយធ្វេីត្រូវតាមក្រោយ។ មនុស្សដែលល្អបំផុតគឺជាមនុស្សដែលចេះកែខ្លួន។ មនុស្សដែលកែខ្លួនមិនបាន ជាមនុស្សចោលម្សៀត។ បញ្ញាជាកូនសោ បញ្ញាជាកូនសោសម្រាប់ចាក់ដោះលែងមនុស្សឲ្យមានសេរីភាព។ បញ្ញាមិនមែនកេីតពីសាលារៀន តែកេីតពីការភាវនា។ បញ្ញាគឺការចេះរលត់ទុក្ខ ; មនុស្សដែលមានបញ្ញាជាមនុស្សមិនតោងអារម្មណ៍ មិនថាអារម្មណ៍នោះល្អឬអាក្រក់ ; អារម្មណ៍គឺជាក...