Skip to main content

កិលេស១០យា៉ង! អំណាចកិលេស

អំណាចនៃកិលេស!
ខ្ញុំមេីលមិនឃេីញកន្លែងណាសប្បាយ; ខ្ញុំធ្លាប់រស់នៅក្នុងការសប្បាយកាលពីខ្ញុំនៅវ័យក្មេងបន្ទាប់មកវាធ្វេីឲ្យខ្ញុំមានទុក្ខដដែល ឬក៏ខ្ញុំកេីតមកខុសជាតិ, កេីតខុសទីកន្លែង, កេីតខុសគេបានជាខ្ញុំមេីលមិនឃេីញការសប្បាយ; ខ្ញុំមេីលឃេីញតែទុក្ខរបស់មនុស្ស។  ខ្ញុំមេីលឃេីញពួកគេកំពុងតែវង្វេងក្នុងកាមគុណ; ឃេីញពួកគេកំពុងតែហែលលេីគំនរទុក្ខខ្លួនឯង ដូចជាដង្កូវជាច្រេីនដែលវាររវាមនៅក្នុងបង្គន់ ចាំសីុលាមក ពេលណាអស់លាមកសីុហេីយ ពួកវាក៏ស្លាប់ដោយខ្លួនឯង។

ការសប្បាយអមតត្រូវប្រេីបញ្ញាទេីបរកឃេីញ; សេចក្តីសុខអមតមិននៅខាងក្រៅ វានៅខាងក្នុងខ្លួនយេីង; វានៅក្នុងសេចក្តីស្ងប់របស់យេីង។ សេចក្តីសុខខាងក្រៅគ្រាន់តែជាកិលេសដែលតោងយេីងជាប់មិនឲ្យយេីងរេីរួច ហេីយចាំតែត្របាក់សីុយេីងនៅពេលណាយេីងភ្លេចខ្លួន ហេីយវាសីុមិនចេះឆ្អែតទេ។ យេីងចាំតែបំប៉នអាហារវាទាំងឈប់ទាំងថ្ងៃ តាមមាត់ទាំង៦របស់វា៖ តាមភ្នែក ចង់ឃេីញរបស់អ្វីស្អាតៗ, តាមត្រចៀក ចង់ឮសម្លេងណាពីរោះៗ, តាមច្រមុះ ចង់ហិតក្លិនអ្វីក្រអូបៗ, តាមអណ្តាត ចង់ញាុំម្ហូបណាដែលមានរសជាតិឆ្ងាញ់ៗ, តាមកាយ ចង់ប៉ះទង្គិចវត្ថុអ្វីដែលទន់ស្រួល, និង តាមមនោឬចិត្ត ទទួលអារម្មណ៍ទាំងល្អទាំងអាក្រក់។ ទាំងនេះហេីយហៅថាមាត់ទាំង៦របស់កិលេស ឬអាយតនៈទាំង៦។

ចាប់តាំងពីថ្ងៃយេីងធំដឹងក្ដី យេីងក្លាយទៅជាខ្ញុំបម្រេីរបស់កិលេសខ្លួនឯងដោយមិនចាំបាច់ពីព្រោះតែអវិជ្ជារបស់យេីង; វាធ្វេីឲ្យយេីងរស់នៅដោយតក់ក្រហល់ អន្ទះ អន្ទែង គ្មានសេចក្តីសុខពិតប្រាកដ; វានៅចាំតែបញ្ជាយេីងឲ្យធ្វេីសព្វគ្រប់ដេីម្បីបំប៉នសេចក្តីត្រូវការរបស់វា; វាមានចំណាចខ្លាំងជាងយេីងពីព្រោះវាមានមាត់ច្រេីនជាងយេីង។ បេីយេីងមិនស្វែងរកបញ្ញាដេីម្បីរេីបម្រាស់ពីកិលេសរបស់យេីងទេ យេីងនឹងរស់នៅដោយមានសេចក្តីទុក្ខរហូតដល់ថ្ងៃស្លាប់។

មនុស្សដែល ស្វែងរកសេចក្តីសុខក្នុងផ្លូវកាមគុណជាមនុស្សដែល រស់នៅយា៉ងតក់ក្រហល់ អន្ទះអន្ទែង មានតណ្ហាតែក្នុងការរួមភេទ។ ពួកគេកំពុងហែលលេីគំនរទុក្ខខ្លួនឯងដោយមិនដឹងខ្លួន ប្រៀបបាននិងដង្កូវជាច្រេីនដែលវាររវាមនៅក្នុងបង្គន់ចាំសីុលាមក ពួកវាគិតថាលាមកនោះឆ្ងាញ់ណាស់ ពេលណាអស់លាមកសីុហេីយ ពួកវាក៏ស្លាប់ដោយខ្លួនឯង ឬប្រៀបបាននិងសត្វជាច្រេីនដែលកំពុងហេីរចូលក្នុងអណ្ដាតភ្លេីង  គិតថាអណ្ដាតភ្លេីងនោះជាផ្កា; នៅទីបញ្ចប់ក៏ត្រូវអណ្ដាតភ្លេីងនោះចេះស្លាបធ្លាក់ចូលក្នុងភ្នក់ភ្លើងនោះស្លាប់ម្តងមួយៗ។

ក្នុងព្រះពុទ្ធសាសនា កិលេសមានន័យថា សេចក្ដី​សៅហ្មង​ចិត្ត, ការធ្វើឲ្យក្រខ្វក់, ការឈឺចាប់ ឬថ្នាំបំពុល ។ តាមគម្ពីរចាស់ៗ ពាក្យថា កិលេស ជាទូទៅសំដៅយកចេតសិក ដែលធ្វើឲ្យងងឹតដល់ ចិត្ត ហើយបង្ហាញរូបរាងរបស់វាជាអកុសលកម្ម ។ កិលេស, ជាពិសេសពិសពុលទាំង៣គឺ លោភៈ ទោសៈ និងមោហៈ, ជាឬសគល់នៃវដ្តសង្សារ ការកើតស្លាប់ឥតឈប់ឈរ ។ កិលេសរមែងកើតឡើងជាមួយនឹងតណ្ហា ដែលធ្វើឲ្យក្រខ្វក់ដល់កាយកម្មនិងមនោ កម្ម ។ តាមគម្ពីរព្រះអភិធម្ម កិលេសចែកចេញជា១០យ៉ាង កិលេស៣ខាងដើម លោភៈ ទោសៈ និងមោហៈ ជាប្រភពនៃសេចក្តីទុក្ខទាំងពួង ។ គេត្រូវតែផ្តាច់ឫសរបស់វាចេញ ឲ្យអស់អំពីសន្តានចិត្ត ដើម្បីគេរស់នៅបានប្រកបដោយសេចក្តីសុខ ។

កិលេស ជាគ្រឿងសៅហ្មងនៃចិត្ត គឺចិត្តដែលមានធូលី គឹមាន លោភៈ ទោសៈ មោហៈ
កិលេសមាន១០យ៉ាងគឺ៖
  • សក្កាយទិដ្ធិៈ ការប្រកាន់ថាកាយជារបស់ខ្លួន ឬបញ្ចក្ខន្ធជារបស់ខ្លួន
  • វិចិកច្ឆាៈ សេចក្តី សង្ស័យ ស្ទាក់ស្ទើរ មិនប្រាកដ
  • សីលព្វត្តបរាមាសៈ ប្រកាន់នូវវត្តប្រតិបត្តិរបស់ខ្លួនថាត្រឹមត្រូវ
  • កាមរាគៈ សេចក្តីត្រេកអររីករាយក្នុងវត្ថុកាមតម្រេកក្នុងកាម
  • បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត (សេចក្ដី​អន់​អាក់​ចិត្ត,​ ត្រណាក់​ចិត្ត)
  • រូបរាគៈ សេចក្តីត្រេកអរនៅក្នុងរួបភាពតម្រេកក្នុងរួប
  • អរូបរាគៈ សេចក្តីត្រេកអរនៅក្នុងអរូបតម្រេកក្នុងអរូប
  • មានៈ សេចក្តីប្រកាន់លើកតម្កើងខ្លួនឯងមើលងាយអ្នកដទៃ
  • ឧទ្ធច្ចៈ ចិត្តរសាប់រសល់ រវើរវាយ
  • អវិជ្ជាៈ សេចក្តីល្ងង់ខ្លៅ ភាពមិនដឹង។

កិលេស១០

ក្នុងព្រះពុទ្ធសាសនា កិលេសមានន័យថា ការធ្វើឲ្យក្រខ្វក់ ការឈឺចាប់ ឬថ្នាំបំពុល ។ តាមគម្ពីរចាស់ៗ ពាក្យថា កិលេស ជាទូទៅសំដៅយកចេតសិក ដែលធ្វើឲ្យងងឹតដល់ ចិត្ត ហើយបង្ហាញរូបរាងរបស់វាជាអកុសលកម្ម ។ កិលេស, ជាពិសេសពិសពុលទាំង៣គឺ លោភៈ ទោសៈ និងមោហៈ, ជាឬសគល់នៃវដ្តសង្សារ ការកើតស្លាប់ឥតឈប់ឈរ ។ កិលេសរមែងកើតឡើងជាមួយនឹងតណ្ហា ដែលធ្វើឲ្យក្រខ្វក់ដល់កាយកម្មនិងមនោ កម្ម ។ តាមគម្ពីរព្រះអភិធម្ម កិលេសចែកចេញជា១០យ៉ាង កិលេស៣ខាងដើម លោភៈ ទោសៈ និងមោហៈ ជាប្រភពនៃសេចក្តីទុក្ខទាំងពួង ។ គេត្រូវតែផ្តាច់ឫសរបស់វាចេញ ឲ្យអស់អំពីសន្តានចិត្ត ដើម្បីគេរស់នៅបានប្រកបដោយសេចក្តីសុខ ។

កិលេស១០យ៉ាងនោះគឺៈ
  • ១- លោភោ សភាពធ្វើចិត្តឲ្យជាប់ជំពាក់ នៅក្នុងអារម្មណ៍ ។
  • ២- ទោសោ សភាពធ្វើចិត្តឲ្យប្រទុស្ត ក្នុងអារម្មណ៍ ។
  • ៣- មោហោ សភាពធ្វើចិត្តឲ្យវង្វេង ក្នុងអារម្មណ៍ ។
  • ៤- មានោ សភាពលើកខ្លួន ឬដាក់ខ្លួន ហួសការពិត ។
  • ៥- ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬយល់ខុស ។
  • ៦- វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ ។
  • ៧- ថីនំ ធម្មជាតិឲ្យចិត្តឲ្យរួញរា ឬធុញទ្រាន់ក្នុងកុសលផ្សេងៗ ។
  • ៨- ឧទ្ធច្ចំ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ ។
  • ៩- អហិរិកំ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត ។
  • ១០- អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុតនូវអំពើទុច្ចរិត ។



Comments

សួស្តីបង
ខ្ញុំនៅមិនប្រាកដ ត្រង់កិលេស មានប៉ុន្មាន? ព្រោះខ្ញុំបានអាន គឺមាន 10 រហូតដល់ពីរដង។ តើមានការខុសគ្នាយ៉ាងណាបង? សូមអរគុណ

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...