ការរស់ក្នុងទុក្ខ ធ្វេីឲ្យខ្មែរលែងចង់កេីតជាខ្មែរ!!! ការកាប់សម្លាប់គ្នាឯងយា៉ងឃោឃៅបំផុតនេះធ្វេីឲ្យប្រជារាស្រ្តខ្មែរស្លូតត្រង់ប្រហែលជា ៣ លាននាក់បានស្លាប់បាត់បង់ជីវិតយា៉ងអាណោចអាធ័ម នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ការកាប់សម្លាប់នេះមិនមែនទេីបតែកេីតមានឡេីងក្នុងសម័យ ពល ពត នោះទេ តែកេីតឡេីងបន្តបន្ទាប់គា្នជាច្រេីនសម័យ។ សម័យឥស្សរៈ ខ្មែរយេីងក៏សម្លាប់គ្នាយា៉ងឃោឃៅណាស់ដែរ ពីព្រោះតែខ្មែរយេីងភាគច្រេីនជាមនុស្សដែលមានកិលេសច្រេីន មិនចេះខ្មាសបាប ហេីយមិនចេះខ្លាចបាប ញុះញង់ឲ្យរាស្រ្តស្លូតត្រង់សម្លាប់គ ្នាឯងដេីម្បីអំណាចរបស់ ខ្លួន។ ការកាប់សម្លាប់យា៉ងសាហាវនេះធ្វេីឲ្យរាស្រ្តស្លូតត្រង់រស់នៅក្នុងទុក្ខដ៏សែនជ្រៅ ហេីយយា៉ងយួុរអង្វែងបំផុតដែលធ្វេីឲ្យពួកគេមានអារម្មណ៍ថាបេីពួកគេអាចនាំគ្រួសារទៅរស់នៅទីណាដែលមានសេចក្តីសុខសន្តិភាព ពួកគេនឹងទៅរស់នៅទីនោះ ហេីយជួនកាលធ្វេីឲ្យពួកគេមានអារម្មណ៍ថា កេីតជាតិណាណា សូមកុំឲ្យកេីតជាខ្មែរទៀត ពីព្រោះជួបតែទុក្ខមិនចេះចប់។ ខ្ញុំជឿថាគ្មានអ្នកណាម្នាក់ស្អប់ទឹកដីដែលឲ្យកំណេីតខ្លួននោះទេ ពួកគេថែមទាំងនាំគ្នាលះបង់ជីវិតដេីម្បីការពារវាទៀតផង តែពួកយេីងស្អប់មនុស្សខ្មែរដែលមានចរិតសាហាវឃោឃៅបំផុត។ ...