ទុក្ខ ១៣ ប្រការ គឺ៖ ១) ជាតិទុក្ខ- ទុក្ខព្រោះកំណើត ២) ជរាទុក្ខ- ទុក្ខព្រោះចាស់ជរា ៣) ព្យាធិទុក្ខ- ទុក្ខព្រោះជម្ងឺ ៤) មរណៈទុក្ខ- ទុក្ខព្រោះសេចក្តីស្លាប់ ៥) សោកទុក្ខ- ទុក្ខព្រោះការសោកស្តាយក្រៀមក្រំ ៦) បរិទេវទុក្ខ- ទុក្ខព្រោះការយំខ្សឹកខ្សួល អាឡោះអាល័យ ៧) ទុក្ខទុក្ខ- ទុក្ខព្រះសេចទុក្ខ គ្រោះថ្នាក់ ឈឺចាប់ (ទុក្ខលេីទុក្ខ) ៨) ទោមនស្សទុក្ខ- ទុក្ខព្រោះសេចក្តអាក់អន់ចិត្ត ឬតូចចិត្ត ៩)ឧបាយាសទុក្ខ- ទុក្ខពោះការចង្អៀតចង្អល់ឬការតានតឹងចិត្ត ១០)អប្បិយេហិ សម្បយោគទុក្ខ- ទុក្ខព្រោះជួបអ្វីដែល មិនពេញចិត្ត ឬមិនត្រូវចិត្ត ១១)បិយេហិ វិប្បយោគទុក្ខ- ទុក្ខព្រោះព្រាត់ប្រាស់ ពីអ្វីដែល ស្រឡាញ់ពេញចិត្ត ១២)យម្បិច្ឆំនលភតិ តម្បិ ទុក្ខ- ទុក្ខព្រោះចង់បានអ្វីមិនបានដូចប្រាថ្នា ១៣) សង្ខិតេន បញ្ចុប្បាទានក្ខន្ធ ទុក្ខ- និយាយដោយខ្លីឧបាទានខន្ធទាំង៥ គឺទុក្ខ