ប្តីប្រពន្ធឈ្លោះគ្នា ពីព្រោះអ្នកទាំងពីរ ទី១. ខ្វះមេត្តាធម៌(គឺសីល៥), ទី២. ខ្វះការយល់ដឹង អនិច្ចំ (ធម្មជាតិ ទាំងអស់ដែលប្រែប្រួល) ទី៣. ខ្វះការយល់ដឹង អនត្តា (សាបសូន្យ ឬឥតមានអញ ឬឯង)។ ចម្លេីយ៖ ទី១. ការខ្វះមេត្តាធម៌ឬសីល៥ធ្វេីគេទាំងពីរមិនចេះអាណិតអាសូរគ្នាហេីយមិនទុកចិត្តគ្នា; ទី២. ការមិនយល់ អនិច្ចំ ធ្វេីឲ្យគេយល់ ច្រឡំ ថាអ្វីទាំងអស់មិនចេះប្រែប្រួល, ពេលគេទាំងពីរប្រែប្រួល គេទាំងពីរនឹងមានកំហឹងរៀងខ្លួន; ទី៣. ការមិនយល់ អនត្តា ធ្វេីឲ្យគេយល់ច្រឡំថាអ្វីទាំងអស់ មានអញមានឯង, នេះជារបស់អញ ហេីយនេះជា របស់ឯង, នេះជាប្តីអញហេីយនេះជាប្រពន្ធឯង; ការមានអញឬឯង ធ្វេីឲ្យមនុស្សមានភាពមានះ យកឈ្នះយកចាញ់មិនចប់។ ការឈ្លោះគ្នារវាងប្តីប្រពន្ធ កេីតមកពីការតោងជាប់និងរបស់ដែលប្រែប្រួល ហេីយនិងរបស់ដែលចេះសាបសូន្យ ហេីយគិតថារបស់នោះមិនចេះប្រែប្រួល ហេីយមិនចេះសាបសូន្យ។ សេចក្តីសុខរវាងប្តីប្រពន្ធ កេីតមកពីការមានមេត្តា ធម៌ ហេីយនិងការមិនតោងជាប់និងអារម្មណ៍ដែលប្រែប្រួលទាំអស់។ បេីអ្នកនៅតែតោងជាប់និងអារម្មណ៍ថានេះជាប្រពន្ធអញហេីយនេះជាប្តីឯង អ្នកនឹងមានទុក្ខរហូតដល់ថ្ងៃស្លាប់។ ពេលណាអ្នកជម្រះអារម្មណ៍អ្នកឲ្យស្អាត អ្នកនឹងមិនចេះឈ្លោះគ...