ខ្ញុំឳ្យជាតិច្រេីនណាស់ តេីជាតិឳ្យអ្វីខ្ញុំខ្លះ! ខ្ញុំឳ្យជាតិខ្ញុំច្រេីនណាស់ក្នុងមួយជីវិតរបស់ខ្ញុំ តេីជាតិឳ្យអ្វីខ្ញុំខ្លះបានត្រឹមតែធ្វេីឳ្យខ្ញុំនិងខ្មែរជាច្រេីននាក់ទៀតមានទុក្ខ ព្រាត់ស្រុក បាត់បង់ឪពុកម្តាយបងប្អូន ផ្ទះសំបែង ដិស្រែចំការប៉ុណ្ណោះ។ ខ្ញុំព្រាត់ស្រុកអាយុ១៨ឆ្នាំហេីយចាប់ផ្តេីមតស៊ូនៅក្នុងព្រៃអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៧៥ គ្រុនបាញ់ជិតស្លាប់នៅក្នុងព្រៃ៣ដង រហូតដល់ខ្ញុំឈប់ចូលនយោបាយក្នុងឆ្នាំ២០០៣។ ខ្ញុំអស់លុយ ព្រាត់កូនប្រពន្ធ។ នយោបាយស្រុកខ្មែរវាធ្វេី Test ចិត្ត ខ្ញុំច្រេីនណាស់ អំពីការហ៊ានលះបង់ជិវិត ទ្រព្យសម្បត្តិ ប្រពន្ធកូន ហេីយវាក៏អប់រំខ្ញុំច្រេីនណាស់ដែរអំពីចរិតអ្នកដឹកនាំខ្មែរ និងចរិតខ្មែរទូទៅ។ ខ្មែរយេីងរកអ្នកស្រឡាញ់ជាតិពិតប្រាកដអត់មានទេ។ មេដឹកនាំខ្មែរទាំងអស់មិនចេះគ្រប់គ្រងប្រទេសខ្លួនឯងទេបេីគ្មានគេត្រួត, មិនថាគណបក្សកាន់អំណាចឬគណបក្សប្រឆាំង។ បេីគ្រប់គ្រងខ្លួនឯងគឺឈ្លោះគ្នាដណ្តេីមគ្នាធ្វេីធំ។ គណបក្សកាន់អំណាចបេីមិនមានយួនត្រួតទេនឹងមានក្រុម ស ខេង, ទា បាញ់ និង ជា សិម។ គណបក្សប្រឆាំងទៅវិញអត់មានអ្នកណាត្រួតដូច្នោះហេីយបានជាឈ្លោះគ្នាបាក់បែកគ្នាអស់។ ឥឡូវនេះមេៗគណបក្សប្រឆាំងរត់ចូល ហ៊ុន សែន សឹងតែទា
កំណេីតកងទ័ពសេរីការំដោះជាតិ កងទ័ពសេរីកាចាប់ផ្តេីមប្រជុំនៅកុដិរបស់ មហា ពេជ្យ នៅ វត្ត ទេពធិដារ៉ាម ទីក្រុងបាងកក។ តាមខ្្ញុំនៅចាំបានប្រហែលជាជាងមួយអាទិត្យក្រោយពីកងទ័ពសាធារណៈរដ្ឋបានដាក់អាវុធ។ យេីងប្រជុំពីរថ្ងៃជាប់គ្នាប្រហែលជាថ្ងៃសៅរ៍ ទី២៦និងថ្ងៃអាទិត្យ ទី២៧ ខែមេសាឆ្នាំ១៩៧៥។ ដំបូងយេីងប្រជុំពីរដងក្នុងមួយខែ ហេីយបន្ទាប់មកទៀត យេីងប្រជុំមួយខែម្តង។ ខ្ញុំចាំបានឈ្មោះមេបញ្ជាការកងទ័ពសេរីកាទាំងអស់នៅសម័យនោះ។ អតីតមេបញ្ជាការកងទ័ពខ្មែរសេរីកា ១. លោក អ៊ិន តាំ (ចេញមកសហរដ្ឋអាមេរិកឆ្នាំ១៩៧៦) ២. លោក សាំង ចាន់ដារា (ក្មួយលោក អ៊ិន តាំ ចេញមកសហរដ្ឋអាមេរិកឆ្នាំ១៩៧៦) ៣. លោក គា រ៉េត, (ទីតាំងនៅអំពិល៥ដេីម ជិតប៉ៃលិន) ៤. លោក ព្រុំ វិត, (ទីតាំងនៅអំពិល៥ដេីម ជិតប៉ៃលិន) ៥. លោក វ៉ាន់ ណា, (ត្រូវគេបាញ់ស្លាប់នៅហាងគួយទាវផ្សារអារ៉ាញ់ឆ្នាំ១៩៧៦រឿងបាត់លុយកងទ័ព) ៦. លោក ម៉ន, (ត្រូវគេបាញ់ស្លាប់នៅហាងគួយទាវផ្សារអារ៉ាញ់ឆ្នាំ១៩៧៦រឿងបាត់លុយកងទ័ព) ៧. លោក ឃួន ថៃ, (ត្រូវគេតាមសម្លាប់រឿងបាត់លុយកងទ័ពតែគេចខ្លួនទាន់ចូលទូតអាមេរិកប្រចាំបាងកក) ៨. លោក វា៉ន សារ៉េន, (ទីតាំងនៅភ្នំម៉ាឡៃ) ៩. លោក លី ធាងចេក, (ទីតាំងនៅភ្នំដងរែក) ១០. លោក ទន់ ចាយ, (ទីតាំងនៅភ្នំដងរែក)