ខ្ញុំឳ្យជាតិច្រេីនណាស់ តេីជាតិឳ្យអ្វីខ្ញុំខ្លះ! ខ្ញុំឳ្យជាតិខ្ញុំច្រេីនណាស់ក្នុងមួយជីវិតរបស់ខ្ញុំ តេីជាតិឳ្យអ្វីខ្ញុំខ្លះបានត្រឹមតែធ្វេីឳ្យខ្ញុំនិងខ្មែរជាច្រេីននាក់ទៀតមានទុក្ខ ព្រាត់ស្រុក បាត់បង់ឪពុកម្តាយបងប្អូន ផ្ទះសំបែង ដិស្រែចំការប៉ុណ្ណោះ។ ខ្ញុំព្រាត់ស្រុកអាយុ១៨ឆ្នាំហេីយចាប់ផ្តេីមតស៊ូនៅក្នុងព្រៃអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៧៥ គ្រុនបាញ់ជិតស្លាប់នៅក្នុងព្រៃ៣ដង រហូតដល់ខ្ញុំឈប់ចូលនយោបាយក្នុងឆ្នាំ២០០៣។ ខ្ញុំអស់លុយ ព្រាត់កូនប្រពន្ធ។ នយោបាយស្រុកខ្មែរវាធ្វេី Test ចិត្ត ខ្ញុំច្រេីនណាស់ អំពីការហ៊ានលះបង់ជិវិត ទ្រព្យសម្បត្តិ ប្រពន្ធកូន ហេីយវាក៏អប់រំខ្ញុំច្រេីនណាស់ដែរអំពីចរិតអ្នកដឹកនាំខ្មែរ និងចរិតខ្មែរទូទៅ។ ខ្មែរយេីងរកអ្នកស្រឡាញ់ជាតិពិតប្រាកដអត់មានទេ។ មេដឹកនាំខ្មែរទាំងអស់មិនចេះគ្រប់គ្រងប្រទេសខ្លួនឯងទេបេីគ្មានគេត្រួត, មិនថាគណបក្សកាន់អំណាចឬគណបក្សប្រឆាំង។ បេីគ្រប់គ្រងខ្លួនឯងគឺឈ្លោះគ្នាដណ្តេីមគ្នាធ្វេីធំ។ គណបក្សកាន់អំណាចបេីមិនមានយួនត្រួតទេនឹងមានក្រុម ស ខេង, ទា បាញ់ និង ជា សិម។ គណបក្សប្រឆាំងទៅវិញអត់មានអ្នកណាត្រួតដូច្នោះហេីយបានជាឈ្លោះគ្នាបាក់បែកគ្នាអស់។ ឥឡូវនេះមេៗគណបក្សប្រឆាំងរត់ចូល ហ៊...