អានហេីយអ្នកនឹងមានបញ្ា! អ្នកសិក្សាខ្មែរម្នាក់ៗ ចំណាយពេលច្រេីនហួស សិក្សាប្រវត្តិសាស្ត្ររបស់ឧក្រិដ្ឋជនប្រល័យពូជសាស្ត្រ របស់ខ្មែរ; ខ្មែរអ្នកជាតិនិយមមួយចំនួន នាំគ្នាលេីកតម្កេីងចលនាតស៊ូរបស់ពួកនេះ តែពួកគេមិនបាននាំគ្នាសិក្សាតេីហេតុអ្វីបានជាពួកនេះក្លាយទៅជាបីសាចដូច្នេះ។ សោកនាដកម្មរបស់ជាតិដែលកេីតឡេីងក្មុងកម្ពុជា កេីតមកពីកិលេសនិងតណ្ហារបស់មនុស្ស។ បេីនិយាយពីកិលេស អាអ្នកចេះនិងអ្នកដឹកនាំស្រុកខ្មែរ មិនដឹងថាស្អី, ថាតេីវាមានន័យយា៉ងណា; រហូតដល់ពួកនេះសម្លាប់អស់ ៣លាននាក់ទៀត នៅតែមិនដឹងទៀតថាតេីកិលេ សជាស្អី។ កិលេស ប្រែថាការសៅហ្មងចិត្ត តាមវចនានុក្រមសម្តេច ជួនណាត; តាមភាសាអ្នកប្រតិបត្តសមាធិកម្មដ្ឋានឬវិបស្សានាកម្មដ្ឋាន ប្រែថា ចំណងដែលចងខ្លួនយេីងជាប់និងអ្វីមួយមិនឲ្យរេីរួច; តណ្ហាប្រែថាចំណង់ ឬការចង់បានហួសពែក គឺយេីងចង់ធ្វេីស្តេច, យេីងចង់មានអំណាច, យេីងចង់ឲ្យគេគោរព។ល។ កិលេសមានអង្គ ៣ គឺ លោភៈ, មោហៈ, ទោសៈ ជាគ្រឹះ។ កិលេសគឺជារោគញៀន, បេីបុគ្គលណាដែលត្រូវកិលេសគ្របសង្កត់ហេីយ មិនត្រឹមតែធ្វេីឲ្យប្រទេសជាតិវិនាសទេ ថែមទាំងធ្វេីឲ្យខ្លួនឯងវិនាសទៀតផង។ កិលេសគឺជាទុក្ខរបស់មនុស្ស ្ដែលត្រូវជម្រះដោយ វិធីប្រតិបត...