មនុស្សលោកទាំងអស់ខំស្វែងរកសេចក្តីសុខ តែមិនជួបសេចក្តីសុខ ពីព្រោះសេចក្តីសុខ មិនមែនជាអរិយសច្ចធម៌ ឬមិនមែនធម៌ពិត។ មានសុខហេីយ តែទុក្ខដេីរតាម បេីយេីងថ្លឹងសុខហេីយនិងទុក្ខ យេីងនឹងអាចដឹងថាសុខនិងទុក្ខមានតម្លៃស្មេីគ្នា ព្រោះវាជាបច្ច័យនៃការតាក់តែង; ជាវេទនាចេតសិកដែលជាអង្គមួយនៃខន្ធ៥ឬបញ្ចខន្ធ។ មុននឹងឃេីញសេចក្តីសុខ ព្រះសម្មាសាម្ពុទ្ធបានអប់រំមនុស្សលោកឲ្យស្វែងរកឫសគល់របស់សេចក្តីទុក្ខឲ្យឃេីញ ជាមុនសិន ទេីបជួបសេចក្តីសុខនៅពេលក្រោយ។ ទុក្ខនេះហេីយហៅថាទុក្ខសច្ចដែលជាអង្គមួយនៃអរិយសច្ចធម៌ទាំង៤ ជាខ្លឹមនៃការអប់រំនៃព្រះពុទ្ធសាសនា។ សេចក្តីសុខនេះមិនមែនបានមកដោយមានធនធានច្រេីន ទ្រព្យសម្បត្តិច្រេីន បានភរិយាឬស្វាមីស្អាត ឬមានបុត្រាឬបុត្រីដែលរៀនពូកែ។ សេចក្តីសុខដែលកេីតឡេីងមកពីការតាក់តែងជាលោកីយសុខ សេចក្តីសុខដែលមិនទៀង។ ព្រះសមា្មសម្ពុទ្ធអប់រំមនុស្សលោក ឲ្យស្វែងរកអ្វីដែលហួសពីសេចក្តីសុខនិងទុក្ខ គឺ ឧបេក្ខា ជាអារម្មណ៍កណ្តាលសុខហេីយទុក្ខ ជា លោកុត្តរ សំដៅទៅព្រះនិព្វាន។ តេីមនុស្សយេីងអាចរកឃេីញព្រះនិព្វានទេ?នេះជាសំណួរមួយដែលខ្ញុំជឿថា ពុទ្ធបរិស័ទជាច្រេីនចង់ដឹង។ យេីងម្នាក់ៗជួបព្រះនិព្វានសឹងតែរាល់ថ្ងៃ នៅពេលយេ...