Skip to main content

Posts

Differences between Buddhism and Hinduism!

  Writer: Bouawat Sithi Differences between Buddhism and Hinduism! The Buddha was born as Siddhartha Gautama from a Hindhu family ( royal family); however, he had several disagreements with the Brahmins ' practices and beliefs: 1. animal sacrifice as an offering to God, and 2. caste system.  1. The Buddha believes that all human sufferings have nothing to do with God; therefore, animal sacrifice as an offering to God is unreasonable and forbidden. In his teaching, desire and ignorance lie at the root of human suffering: By desire, the Buddha refers to craving pleasure, material goods, and immortality, all of which are wants that can never be satisfied.  2. The Buddha creates no caste system in his practice. He makes no distinctions between the rich and the poor, the powerful and the weak, the educated, and less educated. The Buddha believes that everybody has the potential to reach the enlightenment based on these four bases of mental qualities: 1. intention, purpose(Ch...

សតិប្បដ្ឋាន៤

មហា​សតិបដ្ឋាន​សូត្រ «ព្រះ​សូត្រ​សម្តែង​អំពី​ការ​ចម្រើន​សតិ​ប​ដ្ឋាន​ ៤​» សូត្រ​នេះ​ព្រះ​អង្គ​ទ្រង់​សំ​ដែង​យ៉ាង​ពិស្តារ​នៅ​ក្នុង​ សុត្តន្ត​បិដក ទីឃ​និកាយ​ ចតុត្ថភាគ​ មហាវគ្គ​ បិដក លេខ​១៧​ ចាប់​ពី​ទំព័រ​ទី​ ២៤៤ ដល់ ៣០៤ ។ នៅ​ក្នុង​ប្រកាស​នេះ​ នឹងសូម​លើក​យក​តែ​សេចក្តី​សង្ខេប​មក​ចែក​ជូន​ដល់​សាធុ​ជន ដើម្បី​បាន​ជា​ប្រទីប​ក្នុង​ការ​សិក្សា​សតិបដ្ឋាន សម្រាប់​ជា​កិច្ច​បដិបត្តិ​។ បើ​សាធុជន​មាន​បំណង​ចង់​អាន​សេចក្តីពិស្តារ​ សូម​ទាញ​យក​តាម​តំណ​ភ្ជាប់​ខាង​លើ​ចុះ។ សេចក្តី​សង្ខេប​នៃសតិបដ្ឋាន​សូត្រ​មាន​ដូច​តទៅ៖ សម័យ​មួយ ខណៈ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​គង់​នៅ​ក្នុង​ កម្មាសទម្មនិគម របស់​អ្នក​ដែន​កុរុ ទ្រង់​សម្តែង​នូវ​ការ​ចម្រើន​សតិប​ដ្ឋាន ឲ្យ​ភិក្ខុ​ទាំងឡាយ​ស្តាប់ ដោយ​ទ្រង់​លើក​យក​មាតិកា​ធម៌ ឡើង​ជា​ឧទ្ទេស​ដូច្នេះ​ ភាគឧទេ្ទស សតិបដ្ឋាន ៤ ម្នាល​ភិក្ខុ​ទាំង​ឡាយ ផ្លូវ​នេះ​ជា​ផ្លូវ​មូល​តែ​មួយ ប្រព្រឹត្ត​ទៅ​ដើម្បី សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំង​ឡាយ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​សោក និង សេចក្តី​ខ្សឹក​ខ្សួល ដើម្បី​រំលត់​ទុក្ខ និង ទោមនស្ស ដើម្បី​បាន​សម្រេច​នូវញេយ្យធម៌ (អរិយមគ្គ) ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស...

វិធីវាស់បុណ្យ

អំពេីល្អ   និងការវាស់អំពេីល្អ !! កុសលប្រែថាសេចក្តី  " ល្អ   ឬ   បុណ្យ " ។   ការបំពេញកុសល   គឺការបំពេញនូវសេចក្តីល្អ។   តេីកុសលវាស់បានយ៉ាងណា   ហេីយតេី   មានអ្វីជាគ្រឿងវាស់ ?  តេីសេចក្តីល្អមានអ្វីជាមូលដ្ឋានហេីយបានអ្វីជាការអះអាង ? មនុស្សសាមញ្ញ   គិតថាគេអាចវាស់បុណ្យរបស់គេបានពេលណាពួកគេធ្វេីអំពេីល្អមួយហេីយគេសប្បាយចិត្ត។ ជួនកាល   វាជាការស្មុកស្មាញមួយក្នុងការពន្យល់ពាក្យថាល្អ   ឬពាក្យបុណ្យឬកុសល   ពីព្រោះសង្្គមយេីងមានការអធិបាយផ្សេងៗគ្នា។   ឧទាហរណ៍ដូចជា ការមានសុខភាពល្អក៏ថាបុណ្យ ,  ការមានអាយុវែងក៏ថាបុណ្កយ , ការមានរូបល្អក៏ថាបុណ្យ ,  ការមានទ្រព្យក៏ថាបុណ្យ , ការមានបុណ្យស័ក្តិក៏ថាបុណ្យ , ការរៀនពូកែក៏ថាបុណ្យ   ហេីយពាក្យថាល្អឬបុណ្យនេះមានការអធិបាយផ្សេងៗគ្នាជាច្រេីនទៀត។ ឥឡូវនេះ   យេីងនឹងមកស្តាប់ការអធិបាយពាក្យថា  "  ល្អ  "  តាមរបៀបព្រះពុទ្ធ។   សេចក្តី  "  ល្អ  "  គឺ៖   ការធ្វេីល្អ ,  ការនិយាយល្អ ,  ការគិតល្អ   ដែលពុំមាន   លោភៈ , ...

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ...

ច្បាប់កម្ម

កម្មគឺជាអ្វី? ព្រះពុទ្ធមានព្រះបន្ទូលពន្យល់ថា "ម្នាលភិក្ខុទាំងឡាយ! គឺចេតនា ដែលតថាគតហៅថាកម្ម " ។ ន័យរបស់កម្មក្នុង ពាក្យសាមញ្ញធម្មតាគឺ អំពើ ឬការធ្វើអ្វីមួយ ។ ក្នុងន័យជាបច្ចេកទេស កម្មមានន័យថា ចេតនា ។ ចេតនា គឺធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ ធម្មជាតិដែល ញ៉ាំងសម្បយុត្តធម៌គឺចិត្តឲ្យប្រព្រឹត្តអំពើ ជាកុសលឬជាអកុសល ។ កាលណាអ្នកធ្វើអំពើអ្វីមួយ តែងតែមានចេតនា នៅពីក្រោយអំពើនោះ ហើយចេតនានោះ សេចក្តីប្រឹងប្រែង តាមផ្លូវចិត្តហៅថាកម្ម ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាបុគ្គលណាមួយ មានចេតនាបុគ្គលនោះរមែង ធ្វើសកម្មភាពតាមកាយ វាចា ចិត្ត ។ អ្វីមួយដែលអ្នកធ្វើ មានកម្មនៅជាប់ជាមួយនោះ ។ ចេតនាជាចេតសិកមួយ ក្នុងចំណោមចេតសិក៥២ ដែលកើតឡើង និងរលត់ទៅជាមួយនឹងចិត្ត ។ បើអ្នកពុំសូវដឹង អំពីពាក្យថាកម្ម សេចក្តីអធិប្បាយអំពី “ ច្បាប់នៃកម្ម “ នេះជាជំនួយសំខាន់មួយ សំរាប់អ្នកអាន ។ ជនទាំងឡាយមួយចំនួន ដែលមិនមែនជា អ្នកកាន់ព្រះពុទ្ធសាសនា បានត្រូវទាក់ទាញ ដោយសារតែទ្រឹស្តីនៃកម្ម ឲ្យចូលមក ក្នុងព្រះពុទ្ធសាសនា ព្រោះថាសេចក្តីពន្យល់ អំពីច្បាប់នៃកម្មណែនាំឲ្យដឹងអំពីហេតុ ដែលឲ្យបុគ្គលម្នាក់ៗ មានសភាពខុសៗគ្នា និងហេតុដែលបណ្តាល ឲ្យបុ...