Skip to main content

Posts

ឈូក៤ទង บัวสี่เหล่า

ឈូក៤ទង บัวสี่เหล่า បុគ្គល៤ចំពូក (តាមឧគខដិតញ្ញូសូត្រ) ក្នុងព្រះត្រៃបិដក ព្រះពុទ្ធអង្គបានពិចារណាការនិមន្តរបស់ ទាវសហម្បតីព្រាហ្ម ដេីម្បី ឲ្យព្រះអង្គសម្តែងធម៌។ ព្រះអង្គទ្រង់ពិចារណា ពិនិត្យសត្វលោកដោយ ព្រះចក្សុ (បញ្ញាញាណ) របស់ព្រះអង្គ ហេីយទតថាសត្វលោកដែលនៅ (អាច) អប់រំបាន(ហៅថាវេនៃយសត្វ) ប្រៀបនិងផ្កាឈូក៣ចំពូក ដូចមានតទៅនេះ៖ ១. ឧគ្គដិតញ្ញូ - ពួកនេះមានសតិប្រាជ្ញាឆ្លាត វាងវៃ មានសម្មាទិដ្ឋិ (សេចក្ដី​យល់​ឃើញ​ត្រូវ) បេីបានស្តាប់ធម៌ហេីយអាចយល់ ដឹងបានយ៉ាងឆាប់រហ័ស។ ពួកនេះប្រៀបបាននិងផ្កាឈូកដែលលូតផុតទឹក នៅពេលត្រូវពន្លឺព្រះអាទិត្យក៏រីកភ្លាម។ ២. វិបចិតញ្ញូ - ពួកនេះមានសតិបញ្ញាល្អ មានសម្មាទិដ្ឋិ (សេចក្ដី​យល់ ​ឃើញ​ត្រូវ) បេីបានស្តាប់ធម៌ ពិចារណារួចល្អិតល្អន់ ហេីយប្រតិបត្តិបន្ថែម នឹងអាចដឹងហេីយយល់ក្នុងពេលដ៏ខ្លី។ ពួកនេះប្រៀបបានទៅនិងផ្កាឈូកនៅស្មេីនិងទឹកដែលនឹងរីកនៅនៅពេលឆាប់ៗនេះ។ ៣. នេយ្យ - ពួកនេះមានសតិបញ្ញាតិច បុ៉ន្តែមានសម្មាទិដ្ឋិ សេចក្ដី​យល់ឃើញ​ត្រូវ; បេីបានស្តាប់ធម៌ ពិចារណារល្អិត​ល្អន់រួច ហេីយបានទទួលការអប់រំ ប្រតិបត្តិយា៉ងទៀងទាត់ មានការព្យាយាមមិនរុញរា មានសតិរឹងមាំប្រកបដោយសទ្ធា ការជឿជាក់ (បសាទ) នៅចុង...

ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទីបញ្ចប់

ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទីបញ្ចប់ វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទីបញ្ចប់ លុះព្រះបញ្ញាសំដែងធម៌ចប់ហើយ សញ្ញានិងវិញ្ញាណថា យើងទាំងពីរនាក់នេះ សូមសម្តែងអំណរគុណ ចំពោះព្រះបញ្ញា ដូចមានសេចក្តី តទៅខាងមុខនេះថា ខ្ញុំព្រះករុណាទាំងពីរនាក់នេះ បានស្តាប់ធម៌របស់ព្រះបញ្ញា សំដែងតាំងអំពីខាងដើម រហូតដល់ខាងចុងបញ្ចប់នេះឃើញថាមានពន្លឺ ភ្លឺស្វាងរុងរឿង ត្រចះត្រចង់ជាអតិប រមា និងរកពន្លឺអ្វីមួយ មកប្រៀបផ្ទឹម ឲ្យស្មើពុំបានឡើយ នេះជាពន្លឺទី១ ។ ពន្លឺទី២ថា ចាប់ដើមតាំងតែអំពីខ្ញុំ បានថ្វាយខ្លួនមក បានឡើងជិះលើនាវា ត្រៃលក្ខណ៍ស៊ប់ហើយ ពិនិត្យមើលទៅឃើញ នូវធម៌ទាំង១៦ ដែលនៅក្នុងនាវានេះដោយឥតមាន សេចក្តីងឿងឆ្ងល់ អ្វីបន្តិចបន្តួចសោះឡើយ ភ្លឺច្បាស់ណាស់ៗ ហើយថែមទាំងបាន សះជារោគ ឆ្កួត ទាំង៨យ៉ាងទៀតផង តាំងពីកាមុម្មត្តកោ កោធុម្មត្តកោ ទិដ្នុម្មត្តកោ ។ល។ ចិត្តរបស់ខ្ញុំទាំងពីរនាក់នេះ ចូលស៊ប់ដល់ធម៌ ដែលធ្វើឲ្យត្រជាក់ រំងាប់បង់នូវភ្លើងទុក្ខ និង ភ្លើងកិលេស ដែលជាធម៌ដ៏ឧត្តម ជាគុណគឺព្រះនិព្វាន ដោយពន្លឺភ្លឺស្វាង នេះជាពន្លឺទី២ ។ ពន្លឺទី៣ថា ខ្ញុំមើលទៅឃើញច្បាស់ នាវាព្រះត្រៃលក្ខណ៍ ដែលជាអតីតកាល គឺ កាលដែលព្រះពុទ្ធ ទ្រង់គង់ធ...

ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១០

ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១០ វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី១០ ១០- ខ្យល់ដកដង្ហើមចេញ - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញ ខ្យល់ដកដង្ហើមចូល - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូល ខ្យល់ដកដង្ហើមចេញវែង - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញវែង ខ្យល់ដកដង្ហើមចូលវែង - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលវែង ខ្យល់ដកដង្ហើមចេញខ្លី - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញខ្លី ខ្យល់ដកដង្ហើមចូលខ្លី - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលខ្លី ដឹងច្បាស់នូវកាយសង្ខារ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយសង្ខារ - ទើបដកដង្ហើមចូល រម្ងាប់នូវកាយសង្ខារ - ទើបដកដង្ហើមចេញ ។ រម្ងាប់នូវកាយសង្ខារ - ទើបដកដង្ហើមចូល ដឹងច្បាស់នូវកាយ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយ - ទើបដកដង្ហើមចូល ដឹងច្បាស់នូវបីតិ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវបីតិ - ទើបដកដង្ហើមចូល ដឹងច្បាស់នូវសេចក្តីសុខ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវសេចក្តីសុខ - ទើបដកដង្ហើមចូល ដឹងច្បាស់នូវចិត្តសង្ខារ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវចិត្តសង្ខារ - ទើបដកដង្ហើមចូល រម្ងាប់នូវចិត្តសង្ខារ - ទើបដកដង្ហើមចេញ ។ រម្ងាប់នូវចិត្តសង្ខារ - ទើបដកដង្ហើមចូល ...