ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path) គឺជាធម៌សំខាន់មួយក្នុងចំណោមធម៌ទាំងឡាយដែលព្រះពុទ្ធទ្រង់បានបង្រៀនភិក្ខុ និង បរិស័ទដើម្បីការរលត់អស់ទៅនៃទុក្ខទាំងពួង ជាផ្លូវឆ្ពោះព្រះនិព្វាន ។ អរិយអដ្ឋង្គិកមគ្គ ជាពាក្យផ្សំមកពី ៤ បទ គឺ អរិយ ប្រែថា ប្រសើរ, អដ្ឋ ប្រែថា ៨, និង អង្គៈ ប្រែថា អង្គ ឬ តួ, និង មគ្គ ប្រែថា ផ្លូវ ។ ដូច្នេះ អដ្ឋង្គិកមគ្គ មានន័យថា មាគ៌ាឬផ្លូវមានអង្គ ៨ ដ៏ប្រសើរ ។ តើអង្គទាំង ៨ របស់អរិយមគ្គមានអ្វីខ្លះ ? ហេតុអ្វីទើបហ៊ានពោលថា "ប្រសើរ" ? អង្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ (ការយល់ត្រូវ), សម្មាសង្កប្បៈ (ការត្រិះរិះត្រូវ), សម្មាវាចា (ការពោលពាក្យសម្តីល្អគួរស្តាប់ និងត្រូវកាលទេសៈ), សម្មាកម្មន្តៈ (ការធ្វើការងារត្រូវតាមក្បួនខ្នាត ឬ នីតិវិធី), សម្មាវាយាមៈ (ការព្យាយាមត្រូវ), សម្មាអាជីវៈ (ការប្រកបរបរចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការមានសេចក្តីរឭកត្រូវ ឬ ផ្ចង់ស្មារតីត្រូវ), និង សម្មាសមាធិ (ការតាំងចិត្តម...