Skip to main content

Posts

Showing posts from April, 2019

វិធីវាស់បុណ្យ

អំពេីល្អ   និងការវាស់អំពេីល្អ !! កុសលប្រែថាសេចក្តី  " ល្អ   ឬ   បុណ្យ " ។   ការបំពេញកុសល   គឺការបំពេញនូវសេចក្តីល្អ។   តេីកុសលវាស់បានយ៉ាងណា   ហេីយតេី   មានអ្វីជាគ្រឿងវាស់ ?  តេីសេចក្តីល្អមានអ្វីជាមូលដ្ឋានហេីយបានអ្វីជាការអះអាង ? មនុស្សសាមញ្ញ   គិតថាគេអាចវាស់បុណ្យរបស់គេបានពេលណាពួកគេធ្វេីអំពេីល្អមួយហេីយគេសប្បាយចិត្ត។ ជួនកាល   វាជាការស្មុកស្មាញមួយក្នុងការពន្យល់ពាក្យថាល្អ   ឬពាក្យបុណ្យឬកុសល   ពីព្រោះសង្្គមយេីងមានការអធិបាយផ្សេងៗគ្នា។   ឧទាហរណ៍ដូចជា ការមានសុខភាពល្អក៏ថាបុណ្យ ,  ការមានអាយុវែងក៏ថាបុណ្កយ , ការមានរូបល្អក៏ថាបុណ្យ ,  ការមានទ្រព្យក៏ថាបុណ្យ , ការមានបុណ្យស័ក្តិក៏ថាបុណ្យ , ការរៀនពូកែក៏ថាបុណ្យ   ហេីយពាក្យថាល្អឬបុណ្យនេះមានការអធិបាយផ្សេងៗគ្នាជាច្រេីនទៀត។ ឥឡូវនេះ   យេីងនឹងមកស្តាប់ការអធិបាយពាក្យថា  "  ល្អ  "  តាមរបៀបព្រះពុទ្ធ។   សេចក្តី  "  ល្អ  "  គឺ៖   ការធ្វេីល្អ ,  ការនិយាយល្អ ,  ការគិតល្អ   ដែលពុំមាន   លោភៈ ,  មោហៈ   និង   ទោស   មកគ្រប់គ្រងឬបញ្ជា។ មូលប្រែថាឫសឬគល់៖   កុសលមូល   ប្រែថាឫសគល់នៃសេចក្តីល្អ។   ព្រះសម្មាសម្ពុទ្ធទ្រង់ទតមេីលសេចក្តីល្អដូចជាដ