ឈូក៤ទង บัวสี่เหล่า បុគ្គល៤ចំពូក (តាមឧគខដិតញ្ញូសូត្រ) ក្នុងព្រះត្រៃបិដក ព្រះពុទ្ធអង្គបានពិចារណាការនិមន្តរបស់ ទាវសហម្បតីព្រាហ្ម ដេីម្បី ឲ្យព្រះអង្គសម្តែងធម៌។ ព្រះអង្គទ្រង់ពិចារណា ពិនិត្យសត្វលោកដោយ ព្រះចក្សុ (បញ្ញាញាណ) របស់ព្រះអង្គ ហេីយទតថាសត្វលោកដែលនៅ (អាច) អប់រំបាន(ហៅថាវេនៃយសត្វ) ប្រៀបនិងផ្កាឈូក៣ចំពូក ដូចមានតទៅនេះ៖ ១. ឧគ្គដិតញ្ញូ - ពួកនេះមានសតិប្រាជ្ញាឆ្លាត វាងវៃ មានសម្មាទិដ្ឋិ (សេចក្ដីយល់ឃើញត្រូវ) បេីបានស្តាប់ធម៌ហេីយអាចយល់ ដឹងបានយ៉ាងឆាប់រហ័ស។ ពួកនេះប្រៀបបាននិងផ្កាឈូកដែលលូតផុតទឹក នៅពេលត្រូវពន្លឺព្រះអាទិត្យក៏រីកភ្លាម។ ២. វិបចិតញ្ញូ - ពួកនេះមានសតិបញ្ញាល្អ មានសម្មាទិដ្ឋិ (សេចក្ដីយល់ ឃើញត្រូវ) បេីបានស្តាប់ធម៌ ពិចារណារួចល្អិតល្អន់ ហេីយប្រតិបត្តិបន្ថែម នឹងអាចដឹងហេីយយល់ក្នុងពេលដ៏ខ្លី។ ពួកនេះប្រៀបបានទៅនិងផ្កាឈូកនៅស្មេីនិងទឹកដែលនឹងរីកនៅនៅពេលឆាប់ៗនេះ។ ៣. នេយ្យ - ពួកនេះមានសតិបញ្ញាតិច បុ៉ន្តែមានសម្មាទិដ្ឋិ សេចក្ដីយល់ឃើញត្រូវ; បេីបានស្តាប់ធម៌ ពិចារណារល្អិតល្អន់រួច ហេីយបានទទួលការអប់រំ ប្រតិបត្តិយា៉ងទៀងទាត់ មានការព្យាយាមមិនរុញរា មានសតិរឹងមាំប្រកបដោយសទ្ធា ការជឿជាក់ (បសាទ) នៅចុង...