អំណាចនៃ កិលេស! ខ្ញុំមេីលមិនឃេីញកន្លែងណាសប្បាយ; ខ្ញុំធ្លាប់រស់នៅក្នុងការសប្បាយកាលពីខ្ញុំនៅវ័យក្មេងបន្ទាប់មកវាធ្វេីឲ្យខ្ញុំមានទុក្ខដដែល ឬក៏ខ្ញុំកេីតមកខុសជាតិ, កេីតខុសទីកន្លែង, កេីតខុសគេបានជាខ្ញុំមេីលមិនឃេីញការសប្បាយ; ខ្ញុំមេីលឃេីញតែទុក្ខរបស់មនុស្ស។ ខ្ញុំមេីលឃេីញពួកគេកំពុងតែវង្វេងក្នុងកាមគុណ; ឃេីញពួកគេកំពុងតែហែលលេីគំនរទុក្ខខ្លួនឯង ដូចជាដង្កូវជាច្រេីនដែលវាររវាមនៅក្នុងបង្គន់ ចាំសីុលាមក ពេលណាអស់លាមកសីុហេីយ ពួកវាក៏ស្លាប់ដោយខ្លួនឯង។ ការសប្បាយអមតត្រូវប្រេីបញ្ញាទេីបរកឃេីញ; សេចក្តីសុខអមតមិននៅខាងក្រៅ វានៅខាងក្នុងខ្លួនយេីង; វានៅក្នុងសេចក្តីស្ងប់របស់យេីង។ សេចក្តីសុខខាងក្រៅគ្រាន់តែជាកិលេសដែលតោងយេីងជាប់មិនឲ្យយេីងរេីរួច ហេីយចាំតែត្របាក់សីុយេីងនៅពេលណាយេីងភ្លេចខ្លួន ហេីយវាសីុមិនចេះឆ្អែតទេ។ យេីងចាំតែបំប៉នអាហារវា ទាំងឈប់ទាំងថ្ងៃ តាមមាត់ទាំង៦របស់វា៖ តាមភ្នែក ចង់ឃេីញរបស់អ្វីស្អាតៗ, តាមត្រចៀក ចង់ឮសម្លេងណាពីរោះៗ, តាមច្រមុះ ចង់ហិតក្លិនអ្វីក្រអូបៗ, តាមអណ្តាត ចង់ញាុំម្ហូបណាដែលមានរសជាតិឆ្ងាញ់ៗ, តាមកាយ ចង់ប៉ះទង្គិចវត្ថុអ្វីដែលទន់ស្រួល, និង តាមមនោឬចិត្ត ទទួលអារម្មណ៍ទាំងល្អទាំងអាក្រក់។ ទាំងនេះហេីយហៅថាមាត