កេីតជាគ្រហស្ថ មានកិលេសច្រេីនណាស់; កិលេសវានៅតោងយេីងជាប់; មានប្រពន្ធ គិតប្រពន្ធ, មានកូន គិតកូន, មានផ្ទះ គិតផ្ទះ; មានឡាន គិតឡាន; មានទ្រព្យ គិតទ្រព្យ; បាន បុណ្យស័ក្ខ្តិ ខ្ពស់ហេីយ ចង់បានខ្ពស់ជាងនេះទៀត; មានប៉ុនហ្នឹងហេីយចង់បានច្រេីនទៀត វាក្លាយទៅជាការលោភ។ ការលោភនេះហេីយជាគ្រឹះរបស់ទុក្ខ បេីមិនចេះជម្រះវាឲ្យអស់ទេ វាមិនគ្រាន់តែធ្វេីឲ្យយេីងកេីតទុក្ខទេ វាថែមទាំងធ្វេឹីឲ្យអ្នកដទៃវិនាសទៀតផង ព្រោះយេីងចង់បានរបស់គេ ហេីយការធ្វេីឲ្យអ្នកដទៃវិនាសនេះ ជាអំពេីបាបឬអកុសលកម្មមួយយា៉ងធំ ព្រោះវានឹងផ្តល់ផលកម្មដល់យេីងនៅពេលខាងមុខ។ យេីងឃេីញជាក់ស្ដែង ដូចជាកម្មដែល អា ពត បានកសាងទុក ធ្វេីឲ្យខ្មែរយេីងបានទទួលមកដល់សព្វថ្ងៃនេះ។ កំុនាំគ្នាវិចបង្វិចដេីររកសេចក្តីសុខខាងក្រៅ យេីងនឹងមិនជួបវាទេ; សេចក្តីសុខមិនមែនកេីតនៅខាងក្រៅ វាកេីតមកពីខាងក្នុងចិត្តស្អាតបរិសុទ្ធរបស់យេីង; សេចក្តីសុខអមតគឺចិត្តមិនតោងជាប់និងអ្វីទាំងអស់ ដែលយេីងហៅថាព្រះនិព្វាននោះឯង។