និព្វានសម្រាប់មនុស្សរាល់គ្នា !! " និព្វានំបរមំសុខំ និព្វានជាបរមសុខ " និព្វាន មានអត្ថន័យថា ការចេញផុតស្រឡះពី " វានៈ " គ្រឿងចាក់ស្រេះទាក់ឆ្វាក់រួបរឹត ( តណ្ហា ); ការរលត់អស់ភ្លេីងកិលេសនិងតណ្ហា ; ភាពត្រជាក់កេីតឡេីងនៅពេលភ្លេីងកិលេសនិងតញ្ហាត្រូវបានរលត់អស់ កិលេសនិងតណ្ហាគឺ៖ លោភៈ ( ការចង់បានហួស ); មោហៈ ( អវិជ្ជា , ការវង្វេង , ល្ងង់ ); ទោសៈ ( កំ ហឹង , ការខឹងសម្បារ ) ។ តេីលោភៈ មោហៈ ទោស កេីតមកពីអ្វី ? លោភៈ មោហៈ ទោស កេីតមក ពី ការតោងជាប់នូវ " ខន្ធ៥ ឬបញ្ចខន្ធ " ឬពាក្យសាមញ្ញ ហៅថាគំនរទុក្ខ៥យា៉ង មាន៖ ទី១ . រូបខន្ធ ( អ្វីៗ ដែលប្រាកដដល់ភ្នែក ឬអ្វីដែលមេីលឃេីញនិភ្នែក ) ។ ទី២ . វេទនាខន្ធ ( ការ ទទួល អារម្មណ៍ , ការសោយ ឬ ការរង អារម្មណ៍ ) ។ ទី៣ . សញ្ញាខន្ធ ( សេចក្ដីសម្គាល់ ដែលបរិ ភោគចូលតាមទ្វារអារម្មណ៍ទាំង១២ , មានខាងក្រៅ៦ ហេីយនិងខាងក្នុង៦ មាន៖ ភ្នែក , ត្រចៀក , ច្រមុះ , អណ្តាត , កាយ , មនោ ( ចិត្ត ) ។ ទី៤ . សង្ខារខន្ធ ( ការតាក់តែងនៃ គំនរឬកងនៃ...