ពាក្យ " ឆ្លាត " ជាពាក្យក្តៅ សីល សមាធិ បញ្ញា ជាគ្រ្គឹះនៃកាអប់រំរបស់ព្រះសម្មាសម្ពុទ្ធ; ព្រះអង្គមិនដែលប្រេីពាក្យ " ឆ្លាត " នៅក្នុងការអប់រំរបស់ព្រះអង្គ តែព្រះអង្គសង្កត់យា៉ងធ្ងន់លេី ពាក្យ "បញ្ញា" គឺការ ភាវនាឬចម្រេីនសតិ។ ពាក្យ "ឆ្លាត" ជាពាក្យមួយមានសភាវៈក្តៅ ក្នុងចិត្តលោភរបស់មនុស្ស ពីព្រោះវាទាក់ទងនិងការ ប្រេីល្បិច កិច្ចកល យុទ្ធសាស្ត្រ យកប្រៀប យកឈ្នះយកចាញ់រវាងមនុស្ស ២នាក់ឬមនុស្ស២ក្រុម។ ព្រះសម្មាសម្ពុទ្ធមិនដែលអប់រំមនុស្សឲ្យយកឈ្នះយកចាញ់ដែលធ្វេីឲ្យគូម្ខាងទៀតមានការឈឺចាប់ឬរងទុក្ខ។ ព្រះអង្គអប់រំមនុស្សទាំងអស់ មិនថាអ្នកមានឬអ្នកក្រ ស្តេចឬមន្រ្តី ឲ្យបានសម្រចព្រះនិព្វានដូចគ្នា។ ពិភពលោកទាំងមូលធ្លាប់រងគ្រោះមកហេីយ ហេីយនឹងអាចរងគ្រោះម្តងទៀតក៏ដោយសារមនុស្ស ឆ្លាត ២ឬ៣នាក់ ដែលមាន មិច្ឆាទិដ្ឋិ(ការយល់ឃេីញខុស)។ ខ្មែរជាង៣លាននាក់ស្លាប់ក៏ដោយសារមនុស្សឆ្លាត២ឬ៣ នាក់នោះដែរ។