Skip to main content

ការប្រកាន់ជាប់នាំឲ្យមនុស្សបាត់បង់ឥស្សរភាព

ការប្រកាន់ជាប់នាំឲ្យមនុស្សបាត់បង់ឥស្សរភាព


ព្រះសម្មាសម្ពុទ្ធឲ្យឳវាទថា ពេលណាក៏ដោយមនុស្សប្រកាន់់ជាប់និងគោលការណ៍ ឬសិក្ខាបទ ឬគំនិតណាមួយនៅក្នុងខ្លួនគេ ពេលនោះគេនឹងបាត់បង់នូវ ឥស្សរភាពនៃការគិតរបស់គេ។ គេនឹងក្លាយ ទៅជាមនុស្សដែលប្រកាន់ជាប់។ ពួកគេនឹងប្រឹងប្រែងគ្រប់បែបយា៉ងដេីម្បីការពារ គំនិតនិង គោលការណ៍របស់គេ ពីព្រោះគេគិតថា គំនិតរបស់គេ គោលការណ៍របស់គេ ត្រូវទាំង អស់ ហេីយអ្វី ដែលខ្លួនជឿគឺត្រឹមត្រូវ ក្រៅពីនោះគឺមិនមែនការពិត។

ពេលណាមនុស្សតោងជាប់និងគំនិតឬគោលការណ៍តែមួួយគត់របស់គេ ពួកគេនឹងបាត់បង់នូវឥស្សរភាពក្នុងការគិតរបស់គេ។ ពួកគេនិងរស់នៅដោយអន្ទះអន្ទែង តក់ក្រហល់ ដែលជាចំ ណុចចាប់ផ្តេីមនៃការឈ្លោះវិវាទក្នុងការគឹតរបស់គេ។ ជំនឿលេីវត្ថុអ្វីមួយ ឬជឿថាគេមិនជឿ នោះ នឹងនៅជាប់ជាមួយពួកគេ។ 

ការគិតមានកម្លាំងមហិមា ហេីយវានឹងរឹតយេីងទុកយា៉ងតឹង។ ការប្រកាន់ជាប់និងគំនិតតែមួយ គឺជាឧបសគ្គធំបំផុត ក្នុងការរីកចម្រេីននៃផ្លូវចិត្ត និងវិញ្ញាណ។ បេីយេីងជាប់នៅក្នុងនោះទ្វារនៃ ការ ដឹងជានិរន្តរ(បញ្ញា) ក៏នឹងមិនបេីកឲ្យយេីងដែរ។ គោលដៅរបស់ព្រះសម្មាសម្ពុទ្ធគឺការ រៀនដឹង(ត្រាស់ដឹង) វាមិនមែនគ្រឿងដែលមនុស្ស ត្រូវតោងជាប់(អនត្តា) ឬឲ្យវាតោងមនុស្សយា៉ងស្អិតនោះដែរ។ ការត្រាស់ដឹង(ដឹងធម៌) របស់ ព្រះអង្គ ប្រៀបបាននិងទូកមួយ សម្រាប់ប្រេីឆ្លងទឹកបានតែម្ដងគត់។ បន្ទាប់ពីឆ្លងរួចហេីយ មនុស្សក៏មិនត្រូវទូលវាឲ្យធ្ងន់ ទុកនៅលេីក្បាលពួកគេទៀតឡេីយ។

ព្រះសម្មាសម្ពុទ្ធ អប់រំមនុស្សឲ្យមានបទពិសោធផ្ទាល់ខ្លួន គឺការអង្គុយសមាធិ ឬវិបស្សនា មេីលអារម្មណ៍ខ្លួនឯង។ ការអប់រំរបស់ព្រះអង្គមិនមែនផ្អែក លេីគោលការណ៍ ឬក៏មិនមែន ផ្អែកលេីបញ្ញារបស់ព្រះអង្គឡេីយ តែវាជាបទពិសោធសុទ្ធសាធ របស់អ្នក ដែលប្រតិបត្តិ និងអ្នកសិក្សា។ នេះជាបទ

ពិសោធនៃការពិតនិរន្តរ(និព្វាន)

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...