Skip to main content

ម៉េចក៏យេីងធ្វេី ឲ្យធម៌ព្រះច្របូកច្របល់ម៉្លេះ!


ម៉េចក៏យេីងធ្វេី ឲ្យធម៌ព្រះច្របូកច្របល់ម៉្លេះ!
ធម៌របស់ព្រះពុទ្ធងាយៗ​ មិនពិបាក តែអ្នកអប់រំធ្វេីឲ្យធម៌នោះច្របូកច្របល់ មិនងាយយល់, ធ្វេីឲ្យក្មេងជំនាន់ក្រោយនៅឃ្លាតឆ្ងាយពីវត្ត; ធ្វេីឲ្យពុទ្ធបរិស័ទរត់ចោលវត្ត ចូលទៅជ្រកកោននៅក្រោមសាសនាផ្សេង ពីព្រោះពួកគេលែងមានជំនឿលេីការអប់រំរបស់ព្រះពុទ្ធ ថាអាចជួយរលត់ទុក្ខឬសម្រាលទុក្ខពួកគេបាន។
គោលបំណងរបស់ព្រះសម្មាសម្ពុទ្ធច្បាស់លាស់ណាស់ ហេីយអ្នកដែលយល់ធម៌ច្បាស់ក៏អស់ការសង្ស័យដែរថា ព្រះអង្គមានមេត្តាធម៌ចង់ជួយសត្វលោកទាំងអស់ឲ្យរស់ដោយមានសេរីភាពពីកិលេសទាំងអស់ គឺការរលត់ទុក្ខ ឆ្ពោះទៅកាន់ព្រះនិព្វាន។
ព្រះនិព្វានស្តេីរតែ នាំគ្នាលែងនិយាយរួចអស់ទៅហេីយក្នុងរង្វង់អ្នកអប់រំព្រះពុទ្ធសាសនានៅក្នុងប្រទេសខ្មែរ បេីបាននិយាយទៅវិញ ក៏និយាយស្រាលៗដែរ ដូចនៅក្នុងធម្មទេសនាជាដេីម ព្រោះតែព្រះសង្ឃខ្មែរភាគច្រេីនកាន់ភ្ជាប់និង បរិយត្តិបូជា ខ្លាំងជាងបដិបត្តិបូជា លេីកលែងតែព្រះសង្ឃមួយចំនួនតូចដែល ប្រតិបត្តិសមាធិនិងវិបស្សនា; សូម្បីតែព្រះសង្ឃខ្លះ សឹងតែពំុជឿថាខ្លួនអាចសម្រេចព្រះនិព្វានបានទៀតផង។
និព្ធាន ប្រែថាការផ្ដាច់ ឬការរលត់អស់នូវកិលេសនិងតណ្ហា ឬភាពត្រជាក់កេីតឡេីងនៅពេល ភ្លេីងកិលេសនិងតណ្ហាត្រូវបានរលត់អស់។ ពេលណាយេីងមិនគិត អរម្មណ៍យេីងនៅកណ្ដាលៗ ហៅថាឧបេក្ខា ពេលនោះហេីយគឺនិព្វាន ពីព្រោះឥតមានអារម្មណាមកតោងយេីងទៀត។ មនុស្សយេីងជួបនិព្្វានច្រេីនដងណាស់ក្នុង មួយថ្ងៃៗ តែនិព្វាននោះមិនមាននិរន្តរភាពឬមិនទៀង។ ដេីម្បីធ្វេីនិព្វាននោះឲ្យមាននិរន្តរភាព មានតែផ្លូវម្យា៉ងគត់គឺយេីងត្រូវតែហាត់អប់រំចិត្ត ដុសខាត់ចិត្តយេីងឲ្យស្អាតបរិសុទ្ធ តាមការប្រតិ បត្តិសមាធិនិងវិបស្សនាប៉ុណ្ណោះ។ និព្វានមិនមែនត្រឹមតែនិរន្តរសុខបន្ទាប់ពីការស្លាប់របស់មនុស្សយេីងប៉ណ្ណោះទេ តែជាសេចក្តីសុខក្នុងបច្ចុប្បន្នកាលដែលមនុស្សយេីងទាំងអស់ប្រាថ្នាចង់បាន។
ធម៌ព្រះពុទ្ធមាន ៨៤០០ព្រះធម្មខន្ធ៖ វិន័យមាន២១០០០ព្រះធម្មខន្ធ, ព្រះសូត្រមាន២១០០០ ព្រះធម្មខន្ធ, ព្រះអភិធម្មមាន៤២០០០ព្រះធម្មខន្ធ។ ធម៌ទាំងនេះមិនមែនសម្រាប់់អប់រំតែមនុស្សទេ ប៉ុន្តែសម្រាប់អប់រំព្រះអទិទេព, ព្រះព្រហ្ម, ព្រះឥន្ទ, ទេវតា,សត្វលោក ហេីយនិងប្រេតផងដែរ។ ធម៌ដែលជួយចម្លងសត្វលោកឲ្យផុតទុក្ខនោះ មានមិនច្រេីន គឺនៅក្នុងមហាសតិប្បដ្ឋានសូត្រប៉ុណ្ណោះ។

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...