Skip to main content

កម្លាំងកម្ម แรงกรรม !!!



កម្លាំងកម្ម แรงกรรม !!!
នត្ថិ កម្មំ សម ពលំ-គ្មានកម្លាំងអ្វីក្នុងលោក ស្មេីនិងកម្លាំងកម្ម; นัตถิ กัมมัง สมะ พะลัง-แรงใด ในโลก เสมอแรงกรรม..ไม่มี។
ព្រះសម្មាសម្ពុទ្ធអប់រំមនុស្ស ឲ្យជឿ អំពេីឬការធ្វី ហេីយនិងផលនៃការធ្វេី ដែលភាសាសាមញ្ញហៅថា  "  កម្មផល "  ធ្វេីបុណ្យបានបុណ្យ, ធ្វេីបាបបានបាប, ធ្វេីល្អបានល្អ, ធ្វេីអាក្រក់បានអាក្រក់។ មនុស្សដែលមាន ចិត្តមួហ្មង ល្អក់កករ នឹងធ្វេីតែអំពេីអាក្រក់ ហៅថា អកុសលកម្ម ហេីយផលរបស់វាគឺ សេចក្តីទុក្ខ។

មនុស្សដែលមានសតិសម្បជញ្ញៈ ជាមនុស្សដែលដឹងខុសឬត្រូវ។ មនុស្សដែលដឹងខុសឬត្រូវ ជាមនុស្សដែលមានចិត្តស្អាតបរិសុទ្ធ។ មនុស្សដែលមានចិត្តស្អាតបរិសុទ្ធនឹងធ្វេីតែអំពេឹីល្អ ហៅថាកុសលកម្ម ផលនៃកុសលកម្មឬអំពេីល្អ គឺសេចសុខ។

កម្មនេះមានកម្លាំងធម្មជាតិរបស់របស់វា ដែលយេីងមិនអាចដូរឬគេចបាន; វានឹងដេីរតាមយេីង ដូចស្រមោល អន្ទោលតាមប្រាណ ចាំឲ្យគុណឬទោសដល់យេីងគ្រប់ពេលវាលាពេលណាយេីងភ្លេចខ្លួន ឬនៅពេលយេីងខ្វះសតិសម្បជញ្ញៈ។ ពេលយេីងធ្វេីល្អ ឬអាក្រក់ វានឹងឲ្យគុណឬទោសដល់យេីងទៅតាមពេលវាលារបស់វា។ កម្មរបស់យេីងមានទម្ងន់របស់វា, កម្មខ្លះធ្ងន់ ហេីយកម្មខ្លះស្រាល។ ពេលខ្លះវាឲ្យយេីងដឹងភ្លាមៗ ហេីយពេលខ្លះទៀតវានឹងឲ្យផលដល់យេីងនៅពេលក្រោយឬជាតិក្រោយ ។

ឃេីញជាក់ស្តែងនៅស្រុកយេីង ក្មេងកេីតមកពិការដៃ ពិការជេីង ពិការភ្នែក មានជម្ងឺប្លែកៗ គ្រប់បែបយា៉ងដែលយេីងមិនដែលឃេីញនៅសម័យណាៗ ទាំងអស់។ ពួកគេអាចជា ពួកអា ពត ដែលធ្លាប់សម្លាប់មនមុស្សអស់រាប់លាននាក់; នៅពេលគេស្លាប់ទៅ ហេីយមកចាប់កំណេីតវិញ ពួកគេកេីតមកជាជនពិការ។
អកុសលកម្មកេីតពីអវិជ្ជា។

អកុសលកម្មកេីតពីអវិជ្ជា។

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...