Skip to main content

មនុស្សជាម្ចាស់ព្រហ្មលិខិតរបស់គេ


ព្រះពុទ្ធសាសនាអប់រំថា មនុស្សជាម្ចាស់ចិត្តរបស់គេ, មនុស្សជាម្ចាស់កម្ម(អំពេីធ្វេី) របស់គេ,  មនុស្សជាម្ចាស់ព្រហ្មលិខិត, ព្រេងវាសនា, ជោគវាសនា របស់គេ។ បេីមនុស្សធ្វេីអ្វីដោយមានសតិ មានចិត្តស្អាតបរិសុទ្ធ ពួកគេនឹងធ្វេីតែអំពេីល្អ ដែលហៅថា បុណ្យ កុសលកម្ម  ហេីយផលនៃអំពេីល្អ ឬបុណ្យ គឺសេចក្តីសុខ។ បេីមនុស្សធ្វេីអំពើអ្វីមួយដោយខ្វះសតិ មានចិត្តល្អក់កករមួរហ្មង គេនឹងធ្វេីតែអំពេីអាក្រក់ ដែលហៅថា បាប អកុសលសកម្ម ហេីយផលនៃអំពេីអាក្រក់ ឬបាបគឺសេចក្តីទុក្ខ។

ព្រហ្មលិខិត ភ័ព្វសំណាង ព្រេងវាសនា ជោគវាសនារបស់មនុស្សគឺជាផល នៃអំពេីធ្វេី(កម្ម) របស់មនុស្ស  ដែលពួកគេបានកសាងសន្សំទុកតាំងពីអតីតកាលឬកំពុងកសាងទុកក្នុងពេលបច្ចុប្បន្នកាលនេះ។ ផលទាំងនេះនឹងផ្ដល់ដល់ពួកគេឃេីញជាក់ស្ដែងនិងភ្នែកមុននឹងពួកគេស្លាប់ ឬនឹងផ្ដល់ដល់ពួកគេក្នុងអនាគតកាលនៅជាតិក្រោយទៀត ដោយចៀសពំុរួចឡេីយ។ អំពេីធ្វេីទាំងល្អទាំងអាក្រក់របស់មនុស្សហៅថាកម្លាំងកម្ម ប្រៀបបាននិងកាំរទេះដែលកំពុងវិលតាមក្រោយសត្វគោដែលកំពុងតែអូសវា ហេីយផលកម្មទាំងនេះមិនអាចដោះដូរបាន តាមពីធីបួងសួងដល់ព្រះ ឬទេវតា ឬធ្វេីពិធីបូជាយញ្ញសម្លាប់ជីវិតសត្វថ្វាយ ព្រះអាទិទេព ឬអ្នកតា ឬទេវតា ឬពីវត្ថុស័ក្តិសិទ្ធិ នោះឡេីយ។

វត្ថុស័ក្តិសិទ្ធិក្នុងព្រះពុទ្ធសាសនា គឺមិនមែនរូបចម្លាក់ព្រះពុទ្ធព្យួរជាប់និងក ឬធ្វេីការបួងសួងដល់គុណព្រះអាទិទេព  ទេវតា អ្នកតា ព្រលឹងខ្មោច ឬក៏មិនមែនមានភាពអច្ឆរិយៈ ចេះហោះ ចេះហេីរ ចេះដេីរ លេីទឹក កាប់មិនមុត ដុតមិនឆេះ ឬការប្រេីវេទមន្ត ផ្សេង ដេីម្បី ការពារខ្លួន នោះទេ។ វត្ថុស័ក្តិសិទ្ធិ ដែលនាំមកនូវសេចក្តីសុខ ក្នុងព្រះពុទ្ធសាសនា គឺសេចក្តីស្ងប់ហេីយនិងការឈ្នះចិត្តខ្លួនឯង ដោយមិនបៀតបៀន មិនព្យាបាទអ្នកដទៃ ពោលគឺមានសីលនិងសមាធីនៅក្នុងខ្លួន។


Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...